ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទៀត​ហើយ​…​ចិន​ឥត​ល្ហែ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​២​ករណី​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ។ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​បញ្ជាក់​ថា​ករណី​ទី​១-​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​២​ករណី​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​បញ្ជាក់​ថា​ករណី​ទី​១-​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ កន្លង​មក​នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ស្ថិត​នៅ​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​មានឈ្មោះ YANG REN CHEN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​សណ្ឋាគារ​ខ្សាច់​ស ជា​អ្នកបើកបរ (​ពុំ​មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) និង​ទី​២-​ឈ្មោះ JIANG LIU YAN ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ជា​អ្នក​រួម​ដំណើរ កាន់​លិខិតឆ្លងដែន​លេខ G61047083 ។

វត្ថុ​តាង​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ជា​សារធាតុ​ញៀន​ចំនួន​៤៣​កញ្ចប់​(១​កញ្ចប់​ធំ និង​៤២​កញ្ចប់​តូច​), បំពង់​សា​រ៉ាង​មាន​ពណ៌​ក្រហម​ចំនួន​១៤, ទូរស័ព្ទ​ចំនួន​១​គ្រឿង និង​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX-330 ។

ករណី​ទី​២-​នៅ​វេលា​ម៉ោងជាង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន ម្នាក់​ឈ្មោះ CUI YAN FEI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB 5537894 មុខរបរ​អាជីវករ ហើយ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​រូប​នេះ​ពេល​ដែល​រូបគេ​បាន​ទៅ​យក​រថយន្ត​នៅ​ក្លិប​ខារ៉ាអូខេ ស៊ី​ង​តុ​ហ្វា​ង ស្ថិត​នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​ឆែក​ក្នុង​រថយន្ត​នោះ​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​តូច​, ជញ្ជីង​ថ្លឹង​ចំនួន​១, ថង់​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ។ ករណី​ទាំង​ពីរ​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ