បានម្តងញ៉ាម ដល់ម្តងទៀតទើបដឹង!(មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ទើបចេញធ្វើសកម្មភាពឆក់កាបូប និងឆក់ទូរស័ព្ទដៃជនជាតិខ្មែរ និងជនបរទេសបានចំនួន២លើកជាប់អន្ទាក់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញកាលពីថ្ងៃទី២៤ សីហា ២០១៨ ។



ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ឆ្លើយសារភាពប្រាប់សមត្ថកិច្ចប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានចេញធ្វើសកម្មភាពចំនួន២លើកមកហើយមែន ជាក់ស្តែងលើកទី១- ឆក់កាបូបយួរដៃ ពណ៌ប្រផេះ ពីជនបរទេសម្នាក់ នៅចំណុចមុខផ្ទះលេខ៧ មហាវិថីសុធារស់ ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៣ មេសា ២០១៨ វេលាម៉ោង៤និង៤៥ នាទីរសៀល ។
ជនរងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ មុខរបរជាភ្ញៀវទេសចរ មកស្នាក់នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលសម្ភារបាត់បង់កាបូបយួរដៃ ពណ៌ប្រផេះ ១លិខិតឆ្លងដែន មួយក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិចិនលេខ៣៣០៦៨២១៩៨៦១០០៣០០៥៦ មួយ ប្រាក់ហុងកុងចំនួន៣៦,០០០ ប្រាក់ចិនចំនួន១០,០០០ ប្រាក់តៃវ៉ាន់ចំនួន៤,០០០ កាត ATM ចំនួន១៥ប្រាក់ដុល្លារអាមេរិកមួយចំនួន ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ១គ្រឿង ។
លើកទី២- ឆក់វ៉ាលីដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច នៅចំណុចមុខយានដ្ឋានហេង វណ្ណៈ ផ្លូវលេខ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ សីហា ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ ។ សម្ភារចាប់ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ដែលមានពាក់ស្លាកលេខភ្នំពេញ១HB-២៥២៨ ទូរសព្ទ័ដៃ២គ្រឿង ម៉ាកអាយហ្វូន៥S ពណ៌ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់១គ្រឿង គឺចាប់យកពីឈ្មោះ ហេង កុសល ហៅ តឿ ។
យោងទៅលើចម្លើយជនសង្ស័យទាំង៣នាក់ពាក់ពន្ធបទល្មើសដូចបានរៀបរាប់ខាងលើនេះ និងភាពស៊ីសង្វាក់លើពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ