អ្នក​ខឹង​ច្រើន​មុខ​អស់​ស្អាត


ពាក្យចាស់​លោក​ពោល​ថា ខឹង​ខុស ខឹង​ខូច ខឹង​ខាត ខឹង​ក្រោធ​ជា​គ្រឿង​ជំរុញ​បង្ក​ផល​អាក្រក់​ចូល​មក​យ៉ាងច្រើន​។ ការ​ខឹង​ក្រោធ​នេះ​មាន​តែ​ធ្វើ​ឲ្យ​កើត​សេចក្តី​វិនាស​ខូចខាត មិន​មាន​ផល​អ្វី​ល្អ​ទេ ទើប​គួរ​កម្ចាត់​ចោល​ឱ្យ​អស់ពី​ខន្ធ​សន្តាន មិន​ត្រូវ​ទុក​ឲ្យ​កើត​មាន​នោះ​ឡើយ ។
ខាងក្រោម​នេះ​ជា​ទោស​នៃ​ការ​ខឹង​ក្រោធ​គឺៈ

១-​គ្រោះកាច​អ្វី​ស្មើនឹង​ទោសៈ​មិន​មាន កំហុស​អ្វី​ស្មើនឹង​ទោសៈ​មិន​មាន ។

២-​អ្នក​ក្រោធ​ខឹង​រមែង​មិនដឹង​ប្រយោជន៍ រមែង​មិនឃើញ​ធម៌​អ្នកប្រាជ្ញ ។ បុគ្គល​ដែល​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ មាន​តែ​ភាព​ងងឹត​សូន្យសុង​។

៣-​បុគ្គល​ក្រោធ​ធ្វើ​នូវ​អំពើអាក្រក់​បាន​ដោយ​ងាយ ប៉ុន្តែ​លុះដល់​ក្រោយមក​កាលបើ​បាត់​ក្រោធ​ហើយ ក៏​មានការ​ក្តៅក្រហាយ​ស្តាយក្រោយ​ក្តៅ​អន្ទះអន្ទែង​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ

៤-​មនុស្ស​ក្រោធ រមែង​សម្តែង​អាការ​មុខ​ក្រញឹង​ខឹង​ក្រញូវ បាត់​ស្អាត​អស់ កាលណា សេចក្តី​ក្រោធ​សម្តែង​នូវ​អានុភាព​ពេញទំហឹង​ហើយ អ្នក​ក្រោធ​នោះ​រមែង​មិន​ខ្លាច​អ្វី​ឡើយ ការ​ខ្មាស​អៀន​ក៏​មិន​មាន ការ​គោរព​ក៏​មិន​មាន គេ​រមែង​ធ្វើ​នូវ​អំពើ​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ ប្រៀប​ដូច​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះ​ភូមិ​អ្នកស្រុក​រាលដាល​ដ៏​វិនាសកម្ម​ដូច្នោះ​ឯង ។

៥-​បុគ្គល​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​មិន​ស្អាត ដេក​នៅ​ជា​ទុក្ខ រមែង​បែក​មិត្ត​ល្អ អស់​យស កេរ្តិ៍ឈ្មោះ​ផ្សាយ​ទៅ​មិន​ប្រសើរ​។ បុគ្គល​ក្រោធ​មិនដឹង​ថា​សេចក្តី​ក្រោធ​នោះ គឺជា​ភ័យ​ដែល​កើតឡើង​ក្នុង​ខ្លួន​គេ​ទេ លុះដល់​ឈប់​ក្រោធ​ទើប​មាន​វិប្បដិសារី ។

៦-​មនុស្ស​ក្រោធ​ហ៊ាន​សម្លាប់​ឪពុក សម្លាប់​ម្តាយ​របស់​ខ្លួនឯង សម្លាប់​ព្រះសង្ឃ សម្លាប់​មនុស្ស​ណា​ក៏​បាន​សូ​ម្បី​តែ​ខ្លួនឯង​ក៏​ហ៊ាន​ប្រហារ​ដែរ ។

ព្រោះហេតុនោះ​បានជា​ពុទ្ធភាសិត​បាន​បញ្ជាក់​ថា បុគ្គល​សម្លាប់​អ្វី​ដទៃ​រមែង​ដេក​កើតទុក្ខ មិន​ស្ងប់​អារម្មណ៍ តែបើ​សម្លាប់​សេចក្តី​ក្រោធ​ឱ្យ​អស់ពី​ខន្ធ​សន្តាន​ហើយ រមែង​ដេក​នៅ​ជា​សុខ​រហូត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ