រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បើកលឿនរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ នឹងខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងស្តាំ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿ ងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI- 0101 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច បើកក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នក្នុងការបើកបរ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែតៃកុងរថយន្តងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ រីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយជំហៀងខាងឆ្វេងផ្នែកខាងមុខ ភ្លាមៗនោះដែលរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕


ចែករំលែកព័តមាននេះ