ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី ៖ ពង្រឹង​យន្តការ​លើ​សេវា​សាធារណៈ​ជូនពលរដ្ឋ​ឱ្យ​បាន​លឿន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​ចៅសង្កាត់ អភិបាល​ខណ្ឌ ស្មៀន​ក៏​ដូច​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​ស្នូល​របស់​ខ្លួន​លើ​សេវា​សាធារណៈ បំពេញ​ឯកសារ​លិខិត​ស្នាម ធ្វើ​យ៉ាងណា​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល ចៀសវាង​បងប្អូន​ទៅ​ពឹង​ពរ​រក​ចៅសង្កាត់​មិនឃើញ​។…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​ចៅសង្កាត់ អភិបាល​ខណ្ឌ ស្មៀន​ក៏​ដូច​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​ស្នូល​របស់​ខ្លួន​លើ​សេវា​សាធារណៈ បំពេញ​ឯកសារ​លិខិត​ស្នាម ធ្វើ​យ៉ាងណា​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល ចៀសវាង​បងប្អូន​ទៅ​ពឹង​ពរ​រក​ចៅសង្កាត់​មិនឃើញ​។

ក្នុង​សន្និបាត​បូល​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈ
កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នៅ​សាលា​រាជធានី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសា​ស៏​ថា ដោយ​កន្លង​មក​មាន ភាព​អសកម្ម​ចំពោះ​ការ​មក​បំពេញ​សេវា​សាធារណៈ​របស់​ប្រជាពលរដ្ឋ បាន​លេចឮ​ពាក្យ​លើក​ឡើង​ថា រក​ចៅសង្កាត់​ពិបាក​ជួប​ជាង​រដ្ឋមន្ត្រី​នោះ នៅ​ពេល​នេះ អភិបាល​រាជធានី សុំ​ឲ្យ​ចៅសង្កាត់ អភិបាល​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការងារ​នេះ​ឡើង​វិញ​។ គ្រប់​មន្ត្រី​ដែល​មាន​តួនាទី​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​លើ​ការងារ​តម្រូវការ​ប្រជាជន​ឲ្យ​បាន​ល្អ ។

លោក​បញ្ជាក់​ថា ការងារ​បំពេញ​សេវា​សាធារណៈ​នេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែ​នៅ​ខ្វះចន្លោះ​ត្រង់​សង្កាត់​នេះ ដូច្នេះ ទើប​រដ្ឋបាល​រាជធានី​សុំ​ឲ្យ​សង្កាត់​រៀបចំ​យន្តការ​ជា​ក្រុម​ចាំ​ទទួល​បដិសណ្ឋាកិច្ច​ទទួល​សេវា​ជូន​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ​។

អភិបាល​រាជធានី​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ សុទ្ធ​សឹង ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ដែល​គេ​ហៅ​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដូច្នេះ​កិច្ចការ​បំរើ​ប្រជាពលរដ្ឋ​នេះ ត្រូវធ្វើ​ចាប់ពី​ភូមិ សង្កាត់ ខណ្ឌ រាជធានី​ភ្នំពេញ ព្រោះថា គ្រប់​ការងារ បើសិនជា​មិន​មានការ​ទទួលស្គាល់ និង​ការ​ចូលរួម ពី​ប្រជាពលរដ្ឋ​នោះ កិច្ចការ​របស់​យើង ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដែរ​។ សូម​បញ្ជាក់​ថា​៖ បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១២ សង្កាត់​ចំនួន​១០៥ ភូមិ​ចំនួន​៩៥៣ និង​មន្ទីរ​ជំនាញ​ចំនួន​២៦​មន្ទីរ ដែល​សុទ្ធ​សឹង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ