ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជនជាតិ ឬ​ជ្រូក​កណ្តុរ​លើក​ដំបូង​នៅ​ខេត្តមណ្ឌលគិរី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជនជាតិ ឬ​ជ្រូក​កណ្តុរ​លើក​ដំបូង​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ដាក់​ជ្រូក​ពូជ​សាកល្បង ចំនួន​៥៤​ក្បាល​ហើយ កាលពីដើម​ខែសីហា ២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ស្ថិត​នៅ​ស្រុក​ពេ​ជ្រា​ដា ។…

ខេត្តមណ្ឌលគិរី ៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជនជាតិ ឬ​ជ្រូក​កណ្តុរ​លើក​ដំបូង​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ដាក់​ជ្រូក​ពូជ​សាកល្បង ចំនួន​៥៤​ក្បាល​ហើយ កាលពីដើម​ខែសីហា ២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ស្ថិត​នៅ​ស្រុក​ពេ​ជ្រា​ដា ។

លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ សីហា ២០១៨ បច្ចុប្បន្ន​ក្រោយ​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​បង្កាត់​ពូជ​សត្វ​ជ្រូក​ចិញ្ចឹម​បែប​ធម្មជាតិ ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ដែល​ត្រូវការ​យក​ទៅ​ចិញ្ចឹម​លក់​ជៀសវាង​ជ្រូក​ដែល​ចិញ្ចឹម​ដោយ​ចំណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ មន្ត្រី​នៅ​ដែន​ជម្រក ការពារ​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ​បាន​ដំណើរការ​សាកល្បង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ​មួយ​កន្លែង ដោយ​មាន ការ​ថែទាំ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​មានការ ជួយ​ជ្រោមជ្រែង​ពី​ក្រសួងបរិស្ថាន ។

នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀប​ន្ត​ថា ក្រៅពី​ការ​ចិញ្ចឹម​សាកល្បង​ពួ​ជ​ជ្រូក​ធម្មជាតិ ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន បាន​ចុះ​សិក្សា​លទ្ធភាព​ផ្តល់​ពួ​ជ​មាន់ស្រុក ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ណា​ម​លៀ ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​សហគមន៍ ​ជា​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​មន្ត្រី​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ផង​ដែរ​។

លោក​វុ​ធ សា​រុំ បន្ត​ថា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​ពិតជា​រីករាយ​ចំពោះ​គម្រោង​ចិញ្ចឹម​ជ្រូក​ពូជ​នេះ ហើយ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ប្តេជ្ញា​ចូលរួម​អនុវត្តន៍​គម្រោង​នេះ​ឱ្យ​បាន​ជោគជ័យ សំដៅ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រមទាំង​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​រស់នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​ថា មន្ទីរ​បាន​ឯកភាព និង​គោលការណ៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​មន្ទីរ​មាន​ផែនការ​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំង​ប្រាំ​ក្នុង​ខេត្ត និង​សហគមន៍ ។

លោក​ថា ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​នឹង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យ៉ាង​ប្រសើរ ហើយ​ក៏​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​នេះ​ទីផ្សារ​ជ្រូក​ជនជាតិ​មាន​តម្រូវការ និង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ