ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ទម្រាំ​មាន​អ្នក​ជួយ​…​មនុស្ស​ចេញ​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ដោយសារ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ដ​ធ្លាក់​ទឹកស្ទឹង នៅ​ភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង…

ខេត្តពោធិ៍សាត់ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ដោយសារ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ដ​ធ្លាក់​ទឹកស្ទឹង នៅ​ភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ូច សោភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ។ នៅ​ល្ងាច​នោះ​គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ដ​ម៉ាក​កាម​រី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N – 8401 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ ក្នុងភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ។

គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ម្ដង​ទៅ​ឆ្វេង​ម្ដង​ទៅ​ស្ដាំ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ធ្លាក់​ចូល​ក្នុង​ស្ទឹង​លិច​បាត់​តែ​ម្ដង ។ អ្នកស្រុក​នៅ​ទីនោះ​ឃើញ​ហេតុការណ៍​នេះ​ភ័យ​ឆោឡោ​ស្រែកហៅ អ្នកស្រុក​អ្នក​ភូមិ​ឲ្យ​មក​ជួយ ប៉ុន្តែ​ទម្រាំ​មាន​អ្នក​មក​ជួយ​លើក​រថយន្ដ​គាស់​យក​មនុស្ស​ចេញ​ហួសពេល​ទៅ​ហើយ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ទឹង​កណ្ដៀង គឺជា​ស្ទឹងតូច​មាន​ជម្រៅ​ប្រមាណ​ជិត​០២​ម៉ែត្រ ហើយ​មិន​ហូរ​ខ្លាំង ដូច​ស្ទឹង​ពោធិ៍សាត់​ទេ បើ​ធ្លាក់​ចូល​ស្ទឹង​ពោធិ៍សាត់​វិញ​ប្រហែលជា​រក​មិន​ទាន់​ឃើញ​ភ្លាម​ទេ​ព្រោះ​ទឹក​ជ្រៅ និង​ហូរ​ខ្លាំង ។ សំណាង​ដែរ​ដែល​ក្នុង​រថយន្ដ​មាន​តែ​ម្នាក់ បើ​មាន​៤​ឬ​៥​នាក់ គឺ​ត្រូវ​ស្លាប់​ទាំងអស់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ