ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ខ្លាំង​ដៃ​ម្ល៉េះ​! កា.ប់​ទាំង​ប្តី​ទាំង​ប្រពន្ធ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​រឿង​នំ​៤​កញ្ចប់​សោះ បណ្តាល​ឲ្យ​បុរស​ពិការ​ម្នាក់​រង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត ពី​សំណាក់​ជន​ដៃដល់​មួយ​រូប​ដែល​ប៉ុនប៉ង​សម្លាប់ ដោយសារ​តែ​ជន​រង​គ្រោះ​ឃើញ​ជន​ដៃដល់​លួច​នំ​របស់​ខ្លួន​ដែល​ដាក់​លក់​យក​ទៅ​ឲ្យ​ចៅ​របស់​ខ្លួន​ ។ ករណី​កាប់​ប្រហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​២៤ ខែសីហា…

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​រឿង​នំ​៤​កញ្ចប់​សោះ បណ្តាល​ឲ្យ​បុរស​ពិការ​ម្នាក់​រង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត ពី​សំណាក់​ជន​ដៃដល់​មួយ​រូប​ដែល​ប៉ុនប៉ង​សម្លាប់ ដោយសារ​តែ​ជន​រង​គ្រោះ​ឃើញ​ជន​ដៃដល់​លួច​នំ​របស់​ខ្លួន​ដែល​ដាក់​លក់​យក​ទៅ​ឲ្យ​ចៅ​របស់​ខ្លួន​ ។

ករណី​កាប់​ប្រហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង កេ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ ហុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ឯក ផ្គាក់ ដោយសារ​តែ​ជន​ដៃដល់​ខឹង​នឹង​ជន​រង​គ្រោះ​ស្តី​ឲ្យ​រឿង​លួច​នំ​របស់​ខ្លួន​យក​ទៅ​ឲ្យ​ចៅ ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​រង​នូវ​ការ​កាប់​ត្រូវ​ចំនួន​០៦​កាំបិត ​។

តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ សីហា​ជន​ដៃដល់​បាន​មក​ផ្ទះ​ជន​រង​គ្រោះ​ដែល​មាន​ដាក់​ល់​នំ និង​ចាប់ហួយ​ពេល​នោះ​ទំនងជា​អត់​ឃើញ​មាន​មនុស្ស​ជន​ដៃដល់​បាន​លួច​នំ​៤​កញ្ចប់ ពេល​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​ឃើញ​ហើយ​ស្តី​ឲ្យ​របៀប​លេងសើច​ថា តា​ឯង​លួច​នំ​ខ្ញុំ​ប្រយ័ត្ន​ខ្ញុំ​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​ដាក់គុក ។ ថា​ហើយ​ជន​រង​គ្រោះ​ក៏​នៅផ្ទះ​ដូច​ធម្មតា ហើយ​ជន​ដៃដល់​ក៏​ចេញ​បាត់​ទៅ ។ លុះ​មុន​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​នៅផ្ទះ​ជុំ​ប្រពន្ធ​ដូច​សព្វដង ស្រាប់តែ​លេចមុខ​ជន​ដៃដល់​ដែល​ក្នុង​ដៃ​កាន់​កាំបិត​ផ្គាប់​បាន​មក​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​ចំនួន​០៦​កាំបិត​ឃើញ​ដូច​ច្នោះ​ប្រពន្ធ​ជន​រង​គ្រោះ​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​មួយ​កាំបិត​ផង​ដែរ ។

ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ូ​ញ យី​ម អាយុ​៤២​ឆ្នាំ ត្រូវ​ក្បាល​០១​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែ​ម្តង ។ ក្រោយ​កើតហេតុ​សាច់ញាតិ និង​អ្នក​ភូមិ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ទាំង​យប់​តែ​ម្តង ។  បន្ទាប់មក​ជនសង្ស័យ​ក៏​ត្រូវ​បាន​ប្រជា​ការពារ និង​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន ស្រាប់តែ​ជន​នេះ​បានកា​ប់ម​កលើ​សមត្ថកិច្ច​ទៀត​ផង តែ​សំណាងល្អ​របូត​កាំបិត​ចេញពី​ដង​កុំ​អី​មិនដឹង​ជា​រង​របួស​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ ។ ក្រោយ​បង្ក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

បញ្ជាក់  ៖ ករណី​នេះ​កើតឡើង​បណ្តាល​មក​ពី​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង កេ​ន មានគំនិត​ច្រណែន​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​(​ពិការ​) ដែល​រកស៊ី​មានបាន​ជាង​ខ្លួន លើស​ពី​នេះ គឺ​កាលពី​ថ្ងៃ​ទី​២១ សីហា​ជន​ដៃដល់​បាន​លួច​នំ​របស់​ជន​រង​គ្រោះ​ដែល​ដាក់​លក់​យក​ទៅ​ឲ្យ​ចៅ​របស់​ខ្លួន​ចំនួន​៤​កញ្ចប់​ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្តីបន្ទោស និង​និយាយ​លេង​ថា ប្តឹង​ឲ្យ​ប៉ូលិស​ចាប់​ដាក់គុក​ទើប​ជនសង្ស័យ​មានគំនិត​ចង់​កាប់​ក្នុង​គោលបំណង​សម្លាប់​បំ​បិត​មាត់​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​កាប់​ប្រហារ​ជន​រង​គ្រោះ​ដោយសារ​ខឹង​វា​មាន​ជាង​ខ្លួន ហើយ​ម្យ៉ាងទៀត​ខ្លាច​ជន​រង​គ្រោះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​រឿង​លួច​នំ​៤​កញ្ចប់ កាលពី​ថ្ងៃ​ទី​២១ កន្លង​មក ។ លើស​ពី​នេះ​ទៅ​ទៀត​ជន​ដៃដល់​បាន​ប្រាប់​សមត្ថកិច្ច​ថា ឲ្យ​បាញ់​គាត់​ចោល​ទៅ បើ​មិន​បាញ់​ចោល​ទេ គាត់​នឹង​សម្លាប់​ខ្លួន​នៅ​ក្នុង​គុក​ជាក់​ជា​មិន​ខាន​ឡើយ ។

លោក​អធិការ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៨ នេះ​ថា ក្រោយ​ស្តាប់​ចម្លើយ​សារភាព​រួច​មក​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ