ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្រី​ឱ្យ​ដើរ​ស្រាត​ជា​ការ​បញ្ឈឺចិត្ត​នៅ​ឥណ្ឌា

5 ឆ្នាំ មុន

BBC ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​មួយ​ក្រុម​បាន​ធ្វើបាប​ស្ត្រី​ម្នាក់ ដោយ​ដុត​ផ្ទះ ចោល រួច​អូស​នាង​ចេញពីផ្ទះ​សម្រាត​ខោអាវ​ឲ្យ​ដើរ​តាម​ផ្លូវ និង​វាយតប់ ។ ពួក​គេ​ចោទប្រកាន់​ថា​នាង​បាន​ចូលរួម​បង្ក​បទឧក្រិដ្ឋ​ទៅ​លើ​យុវជន​វី​ម​ឡេ​ស…

BBC ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​មួយ​ក្រុម​បាន​ធ្វើបាប​ស្ត្រី​ម្នាក់ ដោយ​ដុត​ផ្ទះ ចោល រួច​អូស​នាង​ចេញពីផ្ទះ​សម្រាត​ខោអាវ​ឲ្យ​ដើរ​តាម​ផ្លូវ និង​វាយតប់ ។

ពួក​គេ​ចោទប្រកាន់​ថា​នាង​បាន​ចូលរួម​បង្ក​បទឧក្រិដ្ឋ​ទៅ​លើ​យុវជន​វី​ម​ឡេ​ស សា​(Vimlesh Shah) អាយុ​១៩​ឆ្នាំ​ដែល​ប្រទះ​ឃើញ​សព​នៅ​ក្បែរផ្លូវ​រថភ្លើង​ក្នុងស្រុក​ផូ​ពួ​(Bhojpur) រដ្ឋ​ភី​ហា​(Bihar) កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៨ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​នៅ​ក្នុង​ WhatsApp ប៉ូលិស​ក៏​នាំ​កម្លាំង​ទៅ​ចាប់ខ្លួន​បុរស​ទាំង​១៥​នាក់​នោះ ព្រមទាំង​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស ។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​សាកសួរ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​យុវជន​ឈ្មោះ​សា និង​រង់ចាំ​ពី​លទ្ធ​ផល​​ការ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ។

BBC បញ្ជាក់​ទៀត​ថា​បណ្ដា​អ្នកស្រុក​មាន​ជំនឿ​ថា​នារី​រូប​នោះ​ជា​ស្រីពេស្យា​បាន​សម្លាប់​យុវជន​ឈ្មោះ​សា ដូច្នេះ​ហើយ​ទើប​ធ្វើបាប​នាង​ជំនួស​ប៉ូលិស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ