ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​៤​រូប​បង្ហា​ញ​ជំហរ​ខ្លួន​ក្រោយ​ដេញ​ចេញពី​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យូ ហុង​គ្រី អនុប្រធាន​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា នេះ​បាន​លើក​ឡើង​ថា «​យើង​មិនដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក យូ ហុង​គ្រី អនុប្រធាន​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា នេះ​បាន​លើក​ឡើង​ថា «​យើង​មិនដឹង​ថា មាន​កំហុស​អ្វី​ទេ តាំងពី​សម្តេចក្រុមព្រះ​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍ ។ យើង​បាន​ព្យាយាម​ទៅ​គាល​ទ្រង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដែរ​តែ​មិន​មានការ​អនុញ្ញាត​ឲ្យ​ទៅ​គាល​ឡើយ​មិន​អាច​ទទួលភ្ញៀវ​បាន ។ នេះ​ជា​រឿង​ដែល​ខ្ញុំ​ចង់​និយាយ​ការ​បោះ​ឆ្នោត​កន្លង​មក​យើង​បាន​ធ្វើ​ហើយ​ចង់ទៅ​គាល​ទ្រង់​ទៅ​ដល់​បាងកក ហើយ​គេ​មិន​ឲ្យ​ចូល​គាល​» ។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា នៅ​សណ្ឋាគារ សាន់​វេ ក្នុង​ទីក្រុង​ភ្នំពេញ ។

មន្ត្រី​ដែល​ត្រូវ​ដេញ​ចេញពី​បក្ស​មាន​លោក យូ ហុ​ក​គ្រី​, លោក វ៉ា​ន់ សុ​ផា​ន់​ណា​, លោក ប៉ោ ប៊ុ​ន​ស្រ៊ី និង​លោក ញ៉េ​ប ប៊ុ​ន​ជិន ។ យោង​តាម​សេចក្តីសម្រេច​របស់​ទ្រង់ នរោត្តម ច​ត្រា​វុ​ឌ្ឍ​ប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​សម្រេច​បញ្ជ​ប់​បេក្ខភាព​សហជីវិន​លោក យូ ហុ​ក​គ្រី​, លោក ញ៉េ​ប ប៊ុ​ន​ជិន​, លោក ប៉ោ​ប៊ុ​ន​ស្រ៊ី និង​លោក វ៉ា​ន់ សុ​ផា​ន់​ណា ពី​សមាជិកភាព​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ តទៅ ។

លោក យូ ហុ​ក​គ្រី បាន​លើក​ឡើង​ថា ក្រោយ​ពី​បោះ​ឆ្នោត​ហើយ​យើង​បាន​ទៅ​ដល់​បាងកក និង​បាន​សុំ​រាជវង្សានុវង្ស​ចូល​គាល​សម្តេចក្រុមព្រះ នៅ​តែ​គេ​មិន​អនុញ្ញាត​សូ​ម្បី​តែ​អ្នក​ប​ម្រី​ក៏​អត់​អាច​ជួប​ផង ៕

កែសម្រួលដោយ