ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមានដាក់កាំម៉ារ៉ាមុខផ្ទះរបស់​​លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនទេ

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បាន​ចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការលើកឡើង​របស់​លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ នោះគឺលោក ទាវ វណ្ណុល លើកឡើងថា…

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បាន​ចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការលើកឡើង​របស់​លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ នោះគឺលោក ទាវ វណ្ណុល លើកឡើងថា រាជរដ្ឋាភិបាល បានដាក់កាំម៉ារ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាពរបស់​លោក ២៤ម៉ោង លើ ២៤ម៉ោង ក្នុង ១ថ្ងៃ​។

​ជាមួយគ្នានោះ ប្រធានបក្សប្រឆាំងរូបនេះ ក៏បានចោទប្រកាន់ថា រាជរដ្ឋាភិបាល ដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យ​ប្រជាធិបតេយ្យ នៅកម្ពុជា កាន់តែអាក្រក់ជាងមុន ដោយ​បន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋ ដែលរិះគន់រាជរដ្ឋាភិបាល។

ក៏ប៉ុន្តែចំពោះការលើកឡើងខាងលើនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន។ អ្នកនាំពាក្យ ក៏បាន​​បកស្រាយចំនួន ៥ចំណុច រួម​មាន រាជដ្ឋាភិបាល មិនបាន​ដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក ទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់​ឡើយ។

ចំណែក​ការអនុវត្តច្បាប់ ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ដោយគ្មានការបែង​ចែក​​ថា អ្នក​​នោះ មានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ​។ នៅកម្ពុជា គ្មានអ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយ ដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ផ្ដន្ទាទោស។ ការអនុវត្តច្បាប់ គឺជាការងារសំខាន់ចាំបាច់ ដើម្បីពង្រឹងនីតិរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ