៨ គណបក្ស ថ្លែងការណ៍គាំទ្រមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធសំណុំរឿងនៅតុលាការ
- ភ្នំពេញ
ភ្នំពេញ៖ យ៉ាងហោចណាស់ មានគណបក្សនយោបាយ ចំនួន ៨គណបក្ស នៅថ្ងៃទី៦ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក សុន ឆ័យ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងចំណាត់ការតាមផ្លូវច្បាប់ នៅតុលាការ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងបទសម្ភាសនៅវិទ្យុបារាំងអន្តរជាតិ បានបកស្រាយ មានចរិតកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់។
គណបក្សទាំង ៨ ដែលបានចេញសេចក្តីថ្លែងការណ៍ រួមមាន៖ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សខ្មែរក្រោក គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕








ចែករំលែកព័តមាននេះ