ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​​​ហិតក្លិន​ផោម​មាន​ផល​ល្អ​ចំពោះ​សុខភាព

5 ឆ្នាំ មុន

ការ​ផោម ​គឺជា​រឿង​ធម្មតា​របស់​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​សញ្ញា​ល្អ​ដែល​បញ្ជាក់​ថា រាង​កាយ​មិន​មាន​ជំងឺ ។ ជា​មធ្យម​មនុស្ស​យើង​ត្រូវការ​ផោម​ពី​៥ ទៅ​១០​ដង​ក្នុង​មួយ​ថ្ងៃ ។ មាន​អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ផោម​ច្រើន ជា​ពិសេស​ពពួក​អាហារ​សម្បូរ…

ការ​ផោម ​គឺជា​រឿង​ធម្មតា​របស់​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​សញ្ញា​ល្អ​ដែល​បញ្ជាក់​ថា រាង​កាយ​មិន​មាន​ជំងឺ ។ ជា​មធ្យម​មនុស្ស​យើង​ត្រូវការ​ផោម​ពី​៥ ទៅ​១០​ដង​ក្នុង​មួយ​ថ្ងៃ ។

មាន​អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ផោម​ច្រើន ជា​ពិសេស​ពពួក​អាហារ​សម្បូរ Complex Carbohydrates ដូច​ជា ដំឡូងជ្វា សណ្តែក និង​អាហារ​មាន​ជីវជាតិ​ពេញលេញ ច្រើន​តែ​ធ្វើ​ឲ្យ​ផោម​មាន​ក្លិនស្អុយ​ខ្លាំង ។ មិន​ខ្វល់​ថា​អ្នក​ផោម ៥ ឬ​៥០​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ ខាង​ក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​មិន​គួរ​ណា​ទប់​វា​ចោល​មិន​លែង​វា​ចេញ​ឡើយ​។

១-បន្ថយ​ការ​ហើមពោះ ៖ មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ហើមពោះ​ដោយសារ​តែ​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​ពេក ។ មែនហើយ​ការ​ដែល​ពោះ​ទៅ​ជា​តឹង ប្រហែលជា​អ្នក​ត្រូវការ​ផោម​ហើយ ។ ដូច្នេះ​ចូរ​កុំ​ទប់​ផោម​ទៀត​អី​។

២-ជួយ​រក្សា​តុល្យភាព​របប​អាហារ ៖ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​ពោះវៀន​ពិសេស​រៀង​ៗ​ខ្លួន ហើយ​វា​ក៏​មានការ​រក្សា​ទុក​អាហារ​ខុស​ៗ​គ្នា​ដែរ ។ បើសិនជា​អ្នក​កំពុង​តែ​សា​អាហារ​មាន​ជីវជាតិ នោះ​ការ​ផោម​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​នៃ​ការ​មាន​តុល្យភាព ឬ​មិន​មាន​តុល្យ​ភាព​អាហារ​ក្នុង​ខ្លួន​ហើយ ។

ឧទាហរណ៍​ករណី​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក ច្រើន​តែ​ធ្វើ​ឲ្យ​ផោម​មាន​ក្លិនស្អុយ​ខ្លាំង ខណៈ​ពេល​ដែល​អាហារ​ប្រភេទ Complex Carbohydrates ងាយ​នឹង​មាន​ផោម​ច្រើន តែ​មិន​មាន​ក្លិន​វិញ ។

៣-បំបាត់​ការ​ឈឺចាប់​ក្នុង​ពោះ ៖ វា​ប្រហែលជា​មិនមែន​ជា​រឿង​សម​ស្រប​ឡើយ​ក្នុង​ការ​ផោម​ក្នុង​ស្ថានភាព​គ្រប់ពេល ប៉ុន្តែ​ការ​ទប់​ផោម​ជា​ពិសេស​ពេល​មាន​ខ្យល់​ច្រើន​ក្នុង​ពោះវៀន អាច​ធ្វើ​ឲ្យ​ពោះវៀន​រីក​ធំ​រហូត​ដល់​ឈឺ​បាន ។ បើសិនជា​អ្នកមាន​អារម្មណ៍​ថា​ត្រូវការ​ផោម តែ​មិន​អាច​ធ្វើ​បាន ចូរ​ម៉ាស្សា​ពោះ ថ្នម​ៗ​ដើម្បី​ជំរុញ​ដល់​ចលនា​របស់​ខ្យល់​ក្នុង​ពោះវៀន​ទៅ ។

៤-ទប់​ផោម​មិនល្អ​ចំ​ពោះវៀនធំ​ឡើយ ៖ ការ​ទប់​ផោម​អាច​ធ្វើ​ឲ្យ​ជំងឺ​ឫសដូងបាត​កាន់តែ​ធ្ងន់ ។ គោលការណ៍​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​បណ្តោយ​ទៅ​តាម​ធម្មជាតិ​វា​ទៅ ។ អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ក្នុង​ពោះវៀន​ក៏​មិន​ត្រូវ​ទប់​ផោម​ដែរ ។

៥-ហិតក្លិន​ផោម​ល្អ​ចំពោះ​មនុស្ស ៖ រឿង​នេះ​បើ​ស្តាប់​ទៅ​ពិតជា​ឆ្គួ​ត​មែន ប៉ុន្តែ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Exeter បាន​រក​ឃើញ​ថា ការ​ហិតក្លិន​ផោម​តិចតួច ឬ​ហៅ​ថា Hydrogen Sulfide Gas (​ដែល​ជា​ឧស្ម័ន​ផលិត​ចេញពី​ក្នុង​ពោះវៀន​) ប្រហែលជា​ជួយ​បង្ការ​កុំ​ឲ្យ​ខូចខាត​កោសិកា ហើយ​ក៏​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​រលាក​សន្លាក់​បាន​ដែរ ។

៦-ការ​ផោម​នឹង​ប្រាប់​អំពី​សុខភាព​យើង ៖ ចូរ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ផោម​របស់​អ្នក​រាល់ថ្ងៃ​ផង​។ តើ​វា​ញឹកញាប់​ទេ ? តើ​វា​មាន​ក្លិនស្អុយ​ទេ ? តើ​មានការ​ឈឺចាប់​អ្វីខ្លះ ? ការ​ផោម​អាច​ជា​សញ្ញា​ព្រមាន ភ្លាម​ៗ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន ។ បើសិនជា​អ្នក​មានការ​ឈឺចាប់ ឬ​មានការ​ប្រែប្រួល​របៀប​ផោម​ដែល​មិន​គិត​ថា វា​ជា​របប​អាហារ​ទេ នោះ​គួរតែ​ជា​អ្វី​ដែល​អ្នក​គួរ​ទៅ​ជួប​ពេទ្យ​ហើយ ។

បញ្ជាក់​ថា​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​អាហារការ​អាលែកហ្ស៊ី​នឹង​អាហារ​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​យើង​មានការ​ផោម​ច្រើន ជា​ពិសេស​ការ​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ជាតិ​ឡាក់​តូ​ស និង​ជំងឺ Celiac តែ​ម្តង ។ បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា មានការ​ផោម​ច្រើន​ក្រោយ​ពី​ញ៉ាំ​អាហារ​ណាមួយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម ។

៧-ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ៖ ការ​ដែល​អាច​បណ្តោយ​ឲ្យ​ផោម​ចេញ​មក​យ៉ាង​ស្រួល នោះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ផង​ដែរ ។ ការ​ទប់​ផោម​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆេវឆាវ​ទៅ​វិញ​ទេ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ