មោះ​! មក​ស្គាល់​ភ្នំ​ចំនួន​៤១​ភ្នំ​នៅ​ខេត្តសៀមរាប និង​រមណី​ដ្ឋា​ន​ជា​ច្រើន​ទៀត


ខេត្តសៀមរាប ៖ ភ្នំ​នៅក្នុង​ក្រុង​-​ស្រុក​ទាំង​១២​របស់​ខេត្តសៀមរាប​មាន​ចំនួន​សរុប​ប្រមាណ ៤១​ភ្នំ ហើយ​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ទៅ​ដល់ ចំណែក​ភ្នំ​មួយ​ចំនួន​នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​១២​នោះ មាន​វត្ត​នៅ​ពីលើ និង​មាន​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​នៅ​សល់​តាំងពី​សម័យ​សង្គ្រាម ព្រមទាំង​មាន​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន ដែល​នៅ​ជាប់ជើង​ភ្នំ​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ។

ហើយ​មានផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ជើងភ្នំ​ទាំងនោះ ដើម្បី​ប្រកប​មុខរបរ​លក់ដូរ និង​ធ្វើស្រែ​ចម្ការ​គ្រាន់​បាន​ចំណូល​យក​មក​ចិញ្ចឹម​ក្នុង​ក្រុម​គ្រួសារ​ចៀសវាង​ចេញ​ទៅ​ធ្វើ​ចំណាក ស្រុក​នៅ​ក្រៅប្រទេស​ផង​ដែរ ។

តាម​របាយការណ៍​ពី​អធិការ​ក្រុង​-​ស្រុក​ទាំង​១២​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​អំពី​ភ្នំ​នីមួយ​ៗ​របស់​ក្រុង​-​ស្រុក​ថា ភ្នំ​ចំនួន​៤១​ភ្នំ នៅ​ខេត្តសៀមរាប​នោះ​មាន​១- ក្រុង​សៀមរាប​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​ក្រោម មាន​ប្រាង្គ​ប្រាសាទបុរាណ​នៅ​លើ​កំពូលភ្នំ និង​មាន​វត្ត​អារាម​នៅ​លើ​កំពូលភ្នំ និង​មាន​វត្ត​នៅ​ចំ​រ៉ា​ក់ជើង​ភ្នំ​ក្រោម ហើយ​មាន​ផ្សារ​លក់ដូរ​ព្រមទាំង​មាន​ទេសភាព​ស្រស់បំព្រង មើល​ពីលើ​ភ្នំ​មក គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ហើយ​ដែល​បាន​នាំ​គ្នា​បើកឡាន​ជិះ​ម៉ូតូ​កង់​ឡើង​ទៅ​ដល់​កំពូលភ្នំ ដើម្បី​ថត​ផ្តិត​យក​រូបភាព​ពីលើ​កំពូលភ្នំ​ទៅ​បឹង​ទន្លេសាប និង​ទេសភាព​នៅ​ជុំវិញ​បរិវេណ​ជើងភ្នំ​ផង​ដែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

ភ្នំ​បាក់​ខែង​មាន​ប្រាសាទបុរាណ​ជា​ច្រើន​នៅ​លើ​កំពូលភ្នំ ដែល​ភ្ញៀវ​បរទេស​នាំ​គ្នា​ឡើង​ទៅ​មើល​ថ្ងៃ​រះ ពេល​ព្រលឹម​នៅ​ពេល​ល្ងាច​នាំ​គ្នា​ឡើង​ទៅ​មើល ថ្ងៃ​លិច ហើយ​នៅ​ខាងក្រោម​ទល់មុខ​ប្រាសាទ​មាន​អ្នក​លក់ដូរ​ជា​ច្រើន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

២- ស្រុក​ជីក្រែង​មាន​ភ្នំ​ចំនួន​៧​ក្នុង​នោះ​មាន​ទី​១- ភ្នំ​រ៉ុ​ន ,​ទី​២- ភ្នំ​ពើង​,​ទី​៣- ភ្នំ​បាក់រទេះ មាន​វត្ត​នៅ​ពីលើ​,​ទី​៤- ភ្នំ​ក្បាល​ខ្មោច , ទី​៥- ភ្នំ​អាច​ម៌​ស្រមោច ទី​៦- ភ្នំ​ខ្ទុំ និង​ទី​៧- ភ្នំ​ល្អាង មាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​ស្រុក​គូលែន ខេត្តព្រះវិហារ ហើយ​ភ្នំ​ទាំង​៧​នោះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។៣-​ស្រុក​សូទ្រនិគម​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​ច​ង្ហា និង​ភ្នំ​ក​ង្ហិ​ត ស្ថិត​នៅ​ក្នុងភូមិ​ស្រា​ស្ត្រ ឃុំ​ពពែ​ល ។

៤-​ស្រុក​ស្វាយ​លើ​មាន​ភ្នំ​ចំនួន​៥ គឺ​៖​ទី​១- ភ្នំ​គូលែន​មាន​វត្ត​នៅ​លើ​កំពូលភ្នំ គឺ​ព្រះ​អង្គ​ធំ និង​មាន​ប្រាសាទបុរាណ​ជា​ច្រើន ព្រមទាំង​មាន​រម​នី​យ​ដ្ឋា​ន​ថែម​ទៀត​ផង​ដែរ ទី​២-​ភ្នំ​រាម​មានព្រៃ​សហគមន៍  ទី​៣- ភ្នំ​ទំពូង​នៅ​មាន​គ្រឹះ​ថ្ម​ប្រាសាទបុរាណ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម ហើយ​ភ្នំ​ទាំង​៣​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្វាយ​លើ ,​ទី​៤- ភ្នំ​តា​វ៉ា ស្ថិត​នៅ​ភូមិសាស្ត្រ ឃុំ​តា​សៀម និង​ទី​៥-​ភ្នំ​ខ្យង ស្ថិត​នៅ​ឃុំ​កន្ទួត ។ ៥ – ស្រុក​ស្រីស្នំ មាន​ភ្នំ​ចំនួន​៥​ភ្នំ គឺ​ទី​១- ភ្នំ​តាស ,​ទី​២- ភ្នំ​តា​ប៉ែន ,​ទី​៣- ភ្នំ​ធំ , ទី​៤ – ភ្នំ​ព្រះ​ច្បារ ,​និង​ទី​៥- ភ្នំ​មហាឥសី​ពុំ​មាន​វត្ត ឬ​ប្រាសាទបុរាណ​នៅ​ទីនោះ​ឡើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្លែង​ស្ពាន​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

៦- ស្រុក​អង្គរធំ មាន​ភ្នំ​ចំនួន​៤​ភ្នំ គឺ​ទី​១- ភ្នំ​ដី ស្ថិត​នៅ​ក្នុង​ឃុំ​លាងដៃ ទី​២- ភ្នំ​ឆ្កែ​កូន មាន​វត្ត​នៅ​ពីលើ ទី​៣-​ភ្នំ​តា​ទូ​ស ស្ថិត​នៅ​ក្នុង​ឃុំ​ពាក់​ស្នែង ទី​៤- ភ្នំ​កង​រី មាន​វត្ត​នៅ​ពីលើ ហើយ​មាន​ប្រាសាទបុរាណ​បាក់បែក​ផង​ដែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ជប់​តា​ត្រាវ និង​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែល​យើង​ទៅ​មិន​ដល់ ។

៧ – ស្រុក​អង្គរជុំ មាន​ភ្នំ​ចំនួន​៣​ភ្នំ គឺ​ទី​១- ភ្នំ​ពើង​តាន​ន់ ដែល​មាន​សម្រស់​ទេសភាព​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​ក្នុងភូមិ​កោស​ម្ទេ​ង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​មាន​ចំងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប តាម​ផ្លូវ​ទៅ​ផ្សារ​ពាក់​ស្នែង ។ ទី​២-​ភ្នំ​ម្រេច ស្ថិត​នៅ​ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ៨ – ស្រុក​វ៉ា​រិ​ន មាន​ភ្នំ​ចំនួន​៤​ភ្នំ គឺ​ទី​១- ភ្នំ​ចង្ក្រាន​រយ​មាន​វត្ត​នៅ​ពីលើ ហើយ​មាន​រម​នី​យ​ដ្ឋា​ន​ទឹកធ្លាក់ ដែល​មើលទៅ​គួរ​ឱ្យ​គយគន់​ផង​ដែរ ឃុំ​ស្វាយសរ ទី​២- ភ្នំ​សង្កែ ឃុំ​ល្វា​វ ក្រាំង ទី​៣- ភ្នំ​បាយ​ដុត ឃុំ​ល្វា​វ​ក្រាំង និង​ទី​៤- ភ្នំ​អាជ្ញា​រាម ស្ថិត​នៅ​ឃុំ​ប្រាសាទ ។ ៩ – ស្រុក ក្រឡាញ់ មាន​ភ្នំ​ចំនួន​១ គឺ ភ្នំ​ទ្រង់​បាត ដែល​មាន​ប្រាសាទតូច​ៗ និង​មាន​អាស្រម នៅ​ពីលើ​ផង​ដែរ ។

១០ – ស្រុក​ពួក​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​រ៉ូង មាន​វត្ត​នៅ​ពីលើ ស្ថិត​នៅ​ភូមិ​ដូន​កែវ , និង​ភ្នំ​ដី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប ។ ១១ -​ស្រុក​បន្ទាយស្រី​មាន​ភ្នំ​ចំនួន​៦​ភ្នំ គឺ​ទី​១- ភ្នំ​ដី ស្ថិត​នៅ​ឃុំ ខ្នារ​សណ្តាយ , ទី​២- ភ្នំ​បូក​មាន​វត្ត និង​ប្រាសាទបុរាណ​នៅ​ពីលើ , ស្ថិត​នៅ​ឃុំ រ៉ុ​ន តា​ឯក ទី​៣ -​ភ្នំ​ហប់ មាន​វត្ត​នៅ​ពីលើ ស្ថិត​នៅ​ឃុំ​ខ្នារ​សណ្តាយ , ទី​៤-​ភ្នំ ក្បាលស្ពាន មាន​ប្រាសាទបុរាណ​ជា​ច្រើន និង​មាន​រម​នី​យ​ដ្ឋា​ន​ផង​ដែរ ស្ថិត​នៅ​ក្នុង​ឃុំ​ឃុន​រាម ,​ទី​៥- ភ្នំ​ទេវៈ ស្ថិត​នៅ​ក្នុង​ឃុំ​រំចេក , និង​ទី​៦ – ភ្នំ​គូលែន​ជាប់​ចំ​រ៉ា​ក់ជើង​ភ្នំ ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង ហើយ​ក៏​ជា​ភ្នំ មួយ​ដែល​ជាប់​ពាក់កណ្តាល​ម្ខាង​ម្នាក់ និង​ស្រុក​ស្វាយ​លើ​ផង​ដែរ ។

១២ – ស្រុក​ប្រាសាទបាគង មាន​តែ​ប្រាសាទបុរាណ​ជា​ច្រើន​ដូច​ជា ប្រាសាទបាគង មាន​វត្ត និង​ប្រាសាទ​ជា​ច្រើន​នៅ​ពីលើ​ប្រាសាទ​ព្រះ​គោ​, ប្រាសាទលលៃ , ប្រាសាទចៅស្រីវិបុល ,​មាន​វត្ត​ចាស់​ៗ​ដល់​បច្ចុប្បន្ន​ហៅ​ថា វត្ត​ត្រាច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ