ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​បន្ទោស​ប្រជាប្រិយភាព​របស់ iPhone X

5 ឆ្នាំ មុន

ប្រជាប្រិយភាព​របស់ iPhone X អាច​នឹង​ប៉ះពាល់​ដល់​Apple នា​ពេល​អនាគត ។ យោង​តាម New Street Research…

ប្រជាប្រិយភាព​របស់ iPhone X អាច​នឹង​ប៉ះពាល់​ដល់​Apple នា​ពេល​អនាគត ។

យោង​តាម New Street Research បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​នេះ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ iPhone នាំ​គ្នា​ប្រញាប់​ប្តូរ​ទូរស័ព្ទ ដែល​អាច​ប៉ះពាល់​ដល់​តម្រូវការ​នា​ពេល​អនាគត ។

លោក Pierre Ferragu អ្នកវិភាគ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖« ពួក​យើង​គិត​ថា​នឹង​មានការ​ខកចិត្ត​នៅ​ឆ្នាំ​២០១៩ ។ iPhone X បាន​ទទួល​ភាព​ជោគជ័យ និង​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អតិថិជន ។ វា​ជោគជ័យ​ណាស់​រហូត​ដល់​ពួក​យើង​គិត​ថា វា​បង្កើន​ដល់​តម្រូវការ »​។

លោក​បាន​បន្ថែម​ថា ព្រោះតែ​អ្នក​ប្រើ​iPhone នាំ​គ្នា​ប្រញាប់​ប្តូរ​ទូរស័ព្ទ​ពេក វា​នឹង​អាច​ប៉ះពាល់​ដល់​តម្រូវការ​ទូរស័ព្ទ​ថ្មី​ៗ​នៅ​ពេល​អនាគត ។

New Street គិត​ថា ប្រាក់​ចំណូល​ពី​ការ​លក់​iPhone ក្នុង​ឆ្នាំ​២០១៩ នឹង​ទាប​ជាង​ការ​ព្យាករ​របស់ Wall Street ប្រមាណ១០%​។

លោក Ferragu គិត​ថា ប្រាក់​ចំណូល​បាន​ពី​ភាគហ៊ុន​Apple នៅ​ឆ្នាំ​២០១៩ និង​២០២០ ខាង​មុខ នឹង​ទាប​ជាង​ការ​ព្យាករ​របស់​អ្នកវិភាគ​ប្រមាណ​៩% និង​៦%​ផង​ដែរ ។

លើស​ពី​នេះ​ទៀត ភាគហ៊ុន​របស់ Apple បាន​ធ្លាក់​ចុះ​០,៨%​កាលពី​ថ្ងៃ​ចន្ទ ។ លោក Ferragu បាន​បន្ថែម​ទៀត​ថា ៖« ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​ពេល​ដែល​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPhone មិន​ដូច​ការ​គិត​ទុក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ