ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​មួយ​ចំនួន​នេះ បើញ៉ាំ​ច្រើន​ធ្វើ​ឱ្យ​ធាត់មិន​ខាន

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ស្គម​មិន​បាន​ទេ ថែម ទាំង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់​ទៀត​ផង ។ តើ មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ? 1.​ទុ​រ៉េ​ន អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​រាងដូចជា​ធុងសាំង​នោះ​ទេ…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ស្គម​មិន​បាន​ទេ ថែម ទាំង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់​ទៀត​ផង ។ តើ មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ?

1.​ទុ​រ៉េ​ន អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​រាងដូចជា​ធុងសាំង​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​ទៀត​ផង ។ ដូចនេះ​បើ​អ្នក​បរិភោគ​ច្រើន​ក្នុង​រយៈពេល​ខ្លី អ្នក​នឹង​បំផ្លាញ​រូបរាង​ដ៏​ស្អាត​របស់​អ្នក​បាន​យ៉ាង​ងាយ ។

2.​ផ្លែ​ឪឡឹក អ្នក​មិន​គួរ​ពិសា​ច្រើន​ឡើយ ព្រោះ​នៅ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ខ្ពស់។ បើ​អ្នក​ញ៉ាំ​ឪឡឹក​ចំនួន​កន្លះ​ផ្លែ ប្រៀប​ដូច​ពិសា​បាយ​អស់​ចំនួន​ពីរ​ចាន ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន ។

3.​ផ្លែ​ប៊័រ មាន​ផ្ទុក​កាឡូរី​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​រាង​អ្នក​ងាយ​ប្រែប្រួល​ខ្លាំង​ណាស ់​។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ប៊័រ​នេះ​រួច អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបរាង​របស់​អ្នក ។

4.​ផ្លែ​គូ​លេ​ន មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដោយ​អ្នក​ពិសា​ផ្លែ​ឈើ​នេះ​មួយ​ផ្លែ ប្រៀប​ដូច​ញ៉ាំ​ទឹក​ស្ករ​ចំនួន​មួយ​ម៉ាត់​អ៊ីចឹង ។ ដូចនេះ​បើ​អ្នក​មិន​ចង់​ធាត់​ដោយ​មិនដឹង​មូលហេតុ ហើយ​មិន​ចង់​ក្តៅ​ក្នុង​ដោយ​មិនដឹង​ខ្លួន អ្នក​មិន​គួរ​បរិភោគ​ផ្លែ​ឈើ​មួយ​នេះ​ច្រើន​ក្នុង​ពេល​តែ​មួយ​ឡើយ ។

5.​ទឹកដូង​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ដែរ ដោយនៅ​ក្នុង​នោះ​ក៏​មាន​ជាតិ​ស្ករ​ផង​ដែរ ។ ដូចនេះ អ្នក​គួរតែ​ប្រ​យ័​តុ្ន​ក្នុង​ការ​ញ៉ាំ ដោយ​គ្រប់គ្រង​បរិមាណ​ឲ្យ​បាន​ល្អ​។

6.​ផ្លែ​មៀន ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​ដែរ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្តៅ​ក្នុង​ដូច​គ្នា ។ ដូចនេះ​អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់ មុន​នឹង​បរិភោគ ។

7.​ផ្លែ​ចេក ក៏​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ដែរ ដោយ​អ្នក​គួរតែ​ពិសារ​ក្នុង​បរិមាណ​ដែល​សម​ស្រប ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ ដោយ​ធ្វើ​ឲ្យ​រូបរាង​ប្រែប្រួល​ខ្លាំង ។ ដូចនេះ​ក្នុង​ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ឈើ​ទាំងនេះ អ្នក​គួរតែ​ប្រយ័ត្ន កុំ​ល្មោភ​ញ៉ាំ​ឲ្យ​សោះ បើ​មិន​ចង់​ឲ្យ​រាង​រត់​អស (ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ