ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្លៀត​បាន​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​វាយ​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន បន្ទាប់​ពី​ចេញពី​ប្រឡង​បាក់​ឌុ​ប​បែកគំនិត​នាំ​គ្នា​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​បាន​សម្រេច​នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​TK តាម​បណ្តោយ​ផ្លូវ​៥១៦ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។ បាន​ជិះ​ម៉ូតូ​រត់គេច​ត្រូវ​ម្ចាស់​គេ​ជិះ​ដេញ​តាម​និង​ចាប់​បាន​មក​វិញ​នៅ​ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​ទេវី តាម​បណ្តោយ​ផ្លូវ​៥៩៤…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​វាយ​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន បន្ទាប់​ពី​ចេញពី​ប្រឡង​បាក់​ឌុ​ប​បែកគំនិត​នាំ​គ្នា​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​បាន​សម្រេច​នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​TK តាម​បណ្តោយ​ផ្លូវ​៥១៦ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។ បាន​ជិះ​ម៉ូតូ​រត់គេច​ត្រូវ​ម្ចាស់​គេ​ជិះ​ដេញ​តាម​និង​ចាប់​បាន​មក​វិញ​នៅ​ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​ទេវី តាម​បណ្តោយ​ផ្លូវ​៥៩៤ កែង​និង​ផ្លូវ​៣១៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ គឹ​ម ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទើប​ចេញពី​ប្រឡង​បាក់​ឌុ​ប ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ ខេត្តស្វាយរៀង និង​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៨ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1HC-2448 ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន សុខ​ហេង អាយុ​១៧​ឆ្នាំ ជា​សិស្ស ទើប​ប្រឡង​បាក់​ឌុ​ប​ហើយ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​និង​ប្អូនស្រី​បាន​ជិះ​ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​ស៊ុ​យ​ស័​រ​គី​និ​ច ពណ៌​ខ្មៅ ដោយ​ឲ្យ​ប្អូនស្រី​ជា​អ្នក​បើក ចំណែក​រូបគេ​អង្គុយ​ពីក្រោយ ហើយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១៦ ពី​កើត​ទៅ​លិច ។ លុះដល់​ចំណុច​កើតហេតុ រូប​គាត់​មាន​អ្នក​ទូរស័ព្ទ​មក ក៏​ដក​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​សឺ​វេន​ផ្លើស ពី​ក្នុង​ហោប៉ៅ​យក​មក​និយាយ ខណៈ​ពេល​ឈប់​និយាយ​រក​ដាក់​ទូរស័ព្ទ​ដៃ​ចូល​ក្នុង​ហោប៉ៅ​ខោ​វិញ ស្រាប់តែ​លេចមុខ​សង្ស័យ រួម​ទាំង​កប្ស​ពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មក​ពី​ក្រោយ ហើយ​ឆក់​ទូរ​សព្ទ​ដៃ​បាន​សម្រេច​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ខណៈ​ជន​រង​គ្រោះ​ក៏​បាន​ទាញ​ប្អូនស្រី​ឲ្យ​ចុះ​ពីលើ​ម៉ូតូ ហើយ​រូបគេ​ឡើង​បើក​ម៉ូតូ​ជិះ​ដេញ​តាម​បណ្តើ​រហើយ​ស្រែ​កថា «​ចោរ​»​បណ្តើរ រហូត​ដល់​ចំណុច​កើតហេតុ ដោយ​ជន​រង​សង្ស័យ​ភ័យ​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ធុង​ទឹកកក​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ដួល រួច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ដែល​ឆក់ និង​ស្វាគមន៍​ម្នាក់​១​ដៃ​មួ​១​ជើង បណ្តាល​ឲ្យ​បែកក្បាល ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​ជា​អ្នក​បើក​ម៉ូតូ​បាន​ងើប​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន ហើយ​ដំបូង​ឡើយ​រូបគេ គឺ​ទើបតែ​ចេញពី​ប្រឡង​បាក់​ឌុ​ប រួច​ក៏​បាន​មក​ជួបនឹង​បក្សពួក​ដែល​រត់គេច​នោះ ហើយ​ក៏​បែកគំនិត​នាំ​គ្នា​ចេញ​ឆក់​តែ​ម្តង។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​កក់​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក រង់ចាំ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ