ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​សុំ​បែក​ទើប​ជនបរទេស​ម្នាក់​សម្រេចចិត្ត​បែប​នេះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​ជនជាតិ​ហ្វាំ​ង​ឡង់​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន កាលពី​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ សីហា ២០១៨ មូលហេតុ​តូចចិត្ត​ខឹង​សង្សារ​សុំ​បែក…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​ជនជាតិ​ហ្វាំ​ង​ឡង់​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន កាលពី​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ សីហា ២០១៨ មូលហេតុ​តូចចិត្ត​ខឹង​សង្សារ​សុំ​បែក ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ PIEPPO ISKI JOHANNES ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់ លិខិតឆ្លងដែន​លេខ PU312913 បាន​ចង​.​ក​សម្លាប់​ខ្លួន ក្នុងផ្ទះ​សំណាក់ ស្ថិត​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​មែន ។

តាម​សាក្សី​ដែល​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់ គឺ​ដោយសារ​មាន​បញ្ហា​មួយ​ចំនួន គឺ​សង្សារ​សញ្ញា​តិ​ជាតិ​ហ្វាំ​ង​ឡង់​ដូច​គ្នា​សុំ​បែកផ្លូវ ប្រហែល​១​ខែ​មុន​នេះ ។ ម្យ៉ាងទៀត​អាជីវកម្ម​លក់ដូរ​របស់​គាត់ (​ជន​រង​គ្រោះ​) ត្រូវ​បាន​បញ្ឈប់​កម្មករ ដោយ​គាត់​បញ្ជាក់​ថា ក្ស័យធន និង​ឈប់​លក់ដូរ​ទៀត​ផង ។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ពិនិត្យ​ឃើញ​កញ្ឆា និង​ថ្នាំពេទ្យ​ជា​ច្រើន​មុខ​អាច​ត្រូវ​បាន​ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ដូច​ជា​មនុស្ស​ខូចចិត្ត ។ បន្ទាប់​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​នគរ​បាន​អន្តោប្រវេសន៍ ដើម្បី​បាន​ទាក់ទង​ស្ថានទូត​រៀបចំ​បញ្ជូន​តាម​ការ​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ