ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំកុំមានក្រយៅ…

5 ឆ្នាំ មុន
  • ភ្នំពេញ

លោក​គឹ​ម សុខ ដែល​មានឈ្មោះ​ថា​…​ជា​អ្នកវិភាគ​នយោបាយ​សង្គម​ដ៏​ល្បីល្បាញ​…​ដែល​មតិ​ខ្លះ​ថា​ជា​អ្នក​វិភាគ «​មាត់ដាច​»…​ជា​មនុស្ស​មាត់​អត់​គម្រប​…​បាន​ជាប់គុក​១​ឆ្នាំ​៦​ខែ​ពេញ​ដោយ​សាលក្រម​កំណត់ ។ គាត់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​រឿង «​មាត់ដាច​»…​និយាយ​ចោទប្រកាន់​គេ​អត់​មាន​វត្ថុ​តាង​…​អត់​មានការ​ពិត​សម្រាប់​បង្ហាញ​…​ទីបំផុត​ជាប់​ឃុំឃាំង​…​ដោយ​គុក​គ្មាន​ត្រា​ប្រណី​ពេលវេលា​ដល់​គាត់​សោះ ។ អនុវត្ត​ទោស​រួច​…​ពេល​ចេញ​ផុត​ពី​ពន្ធនាគារ​…​លោក​គឹ​ម សុខ…

លោក​គឹ​ម សុខ ដែល​មានឈ្មោះ​ថា​…​ជា​អ្នកវិភាគ​នយោបាយ​សង្គម​ដ៏​ល្បីល្បាញ​…​ដែល​មតិ​ខ្លះ​ថា​ជា​អ្នក​វិភាគ «​មាត់ដាច​»…​ជា​មនុស្ស​មាត់​អត់​គម្រប​…​បាន​ជាប់គុក​១​ឆ្នាំ​៦​ខែ​ពេញ​ដោយ​សាលក្រម​កំណត់ ។

គាត់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​រឿង «​មាត់ដាច​»…​និយាយ​ចោទប្រកាន់​គេ​អត់​មាន​វត្ថុ​តាង​…​អត់​មានការ​ពិត​សម្រាប់​បង្ហាញ​…​ទីបំផុត​ជាប់​ឃុំឃាំង​…​ដោយ​គុក​គ្មាន​ត្រា​ប្រណី​ពេលវេលា​ដល់​គាត់​សោះ ។

អនុវត្ត​ទោស​រួច​…​ពេល​ចេញ​ផុត​ពី​ពន្ធនាគារ​…​លោក​គឹ​ម សុខ ប្រកាសប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា​…​ខ្ញុំ​មិន
ឈប់​ទេ គឺ​ខ្ញុំ​ធ្វើ​លើស​ដើម ។​ល​។ ដែល​បញ្ជាក់​ថា​លោក​គឹ​ម សុខ ក្រោយ​ពីបាន​ស្គាល់​គុក​…​កាន់តែ​អង់អាច
ក្លាហាន​…​ដែល​គាត់​យល់​ថា ការ​វិភាគរបស់​គាត់​ដើម្បី​បំរើ​សង្គម​…​។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​របស់​គណបក្សកាន់អំណាច​…​ដែល​ជា​អ្នកមាន​សំដី​ផ្អែម​…​បាន​ព្រមាន​តប​វិញ​ថា​…​អ្នកវិភាគ​រូប​នេះ​នឹង​ប្រឈម​បញ្ហា​ជា​ថ្មី​…​បើ​គាត់​វិភាគ​មិន​ផ្សារ​ភ្ជាប់​នឹង​ការ​ពិត​ជាក់​ស្តែង។

អ្នកនាំពាក្យ​ព្រមាន​ទៀត​ថា​…​បើ​គាត់​វិភាគ​គ្រាន់តែ​មាន​ចរិត​នយោបាយ​…​បើ​គាត់​វិភាគ​ដើម្បី​វាយប្រហារ​មក​លើ​គណបក្សកាន់អំណាច​…​ឬ​មក​លើ​រាជរដ្ឋាភិបាល​…​ប្រាកដជា​មាន​បញ្ហា​ទៀត​ហើយ​…​។

ក្រុម​អ្នកវិភាគ​តុ​កាហ្វេ​និយាយថា​…​ប្រសិនបើ​លោក គឹ​ម សុខ មិន​ចោល​រឿង​វិភាគ «​មាត់ដាច​»…​វិភាគ
ដោយ​មិន​ផ្សារ​ភ្ជាប់​នឹង​ការ​ពិត​…​វិភាគ​នយោបាយ​ចោទ​គេឯង​តែ​ផ្តាស់​…​ច្បាស់​ជា «​ត្រូវ !…»​ទៀត​ហើយ​…​ច្បាស់​ជា​គុក​អន្ទង​ទៀតហើយ​…​។

ប្រសិនបើ​គាត់​នៅ​បន្ត​វិភាគ «​មាត់ដាច​»…​ដូច​មុន​ទៀត​…​អាច​នឹង​ទទួល​រង​នូវ​ពាក្យ​មួយ​…​សង្ស័យ​ថា​គាត់​មាន «​ក្រយៅ​គុក​» មិន​ខាន​ឡើយ ។ ដូច្នេះ​សុំ​កុំ​មាន​ក្រយៅ​នេះ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ