ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ​ធ្វើ​សកម្មភាព​យ៉ាង​សកម្មក្នុង​ខេត្តព្រះសីហនុ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័​ត៏​មាន​បង្ហាញមុខ​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​លួច​ដ៏​ ស​កម្ម មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័​ត៏​មាន​បង្ហាញមុខ​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​លួច​ដ៏​
ស​កម្ម មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន នាយការិយាល័យ​នគរបាល ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​សន្និសីទ​ព័​ត៏​មាន​បង្ហាញមុខ ជនសង្ស័យ​ចំនួន​២​នាក់​ជាប់ចោទ​ធ្វើ​សកម្មភាព​លួច​ដ៏​សកម្ម​នៅ​ក្នុង​ក្រុងព្រះសីហនុ ក្នុង​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​បើក​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​។

លោក​វរសេនីយ៍ឯក ស៊ុត សំ​អុ​ន បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិ
ភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៍​ដូច​ជា​ក្រសួងមហាផ្ទៃ​ និង​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏ដូច​ជា​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​យិ​ន យ៉ា​ត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ ស្ថិត​នៅ​ចំណុច​មុខ​អតីត​គ្លីនិក​៨៨៨ (​វិ​ថី​បុរី​កម្មករ​) ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វេ​វ​អេស ស៊េរី​ចាស់​គ្មាន​ស្លាក​លេខ មាន​សណ្តោង​រ៉ឺ​ម៉ក ខណ​:​ជន​រង​គ្រោះ​ខាងលើ ចត​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ចូល​ទៅ​ទិញ​ថ្នាំ លុះ​ត្រឡប់​មក​វិញ​ក៍​បាត់​ម៉ូតូ​តែ​ម្តង ហើយក៍​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ភ្លាម​ៗ និង​ទទួល​បាន​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​យ៉ាងណា​ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ​ឈាន​ទៅ​បង្ក្រាប​ឱ្យ​ខាង​តែ​បាន​។​ពេល​នោះ​កម្លាំង​ជំនាញ​នៃ​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​- ធ្ងន់ បាន​ធ្វើការ​ស្រាវជ្រាវ​ដាក់​កម្លាំង​ពួនស្ទាក់​តាម​ច្រកល្ហក​ផ្សេង​ៗ ហើយក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ដែល​លួច​បាន​នៅ​ជិត​រង្វង់​មូល​តោ​២​។​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​និង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ក៏ឈាន​ទៅ​ឃាត់ខ្លួន​បាន​បក្សពួក​ម្នាក់​ទៀត​ដែល​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​នេះ ៖

១- ឈ្មោះ ហ៊ឹ​ម ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកធ្វើ​សកម្មភាព​ ។
២-​ឈ្មោះ ម៉ៅ ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នកសមគំនិត​។

នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ដកហូត​បាន​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​ចំនួន​៤​គ្រឿង ដែល​ពួក​គេ​យក​មក​លាក់​ទុក ក្នុង​នោះ​១​គ្រឿង​ម៉ាក​វេ​វ អេស គ្មាន​ស្លាក​លេខ មាន​សណ្តោង​រ៉ឺ​ម៉ក ម្ចាស់​សុំ​យក​ទៅ​ប្រកប​របរ​រក​ទទួលទាន​វិញ ។ ចំណែក​ម៉ូតូ​ម៉ាក​អ៊ែ​ប្ល៊ែ​ក​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ ពណ៌​ក្រហម​លាយ​ព​ណ៏​ស និង​ម៉ូតូ​ម៉ាក​អ៊ែ​ប្ល៊ែ​កមួយ​គ្រឿង​ទៀត ព​ណ៌ខ្មៅ គ្មាន​ស្លាក​លេខ​។ រីឯ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា វ៉ី​ស​ស៊ិ​ន​ គ្មាន​ស្លាក​លេខ ។

ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំ​បូង​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ