ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិច​បាន​អ​ញ្ចឹ​ង ស្រី​ស្អាត​រូប​ស្រស់​វ័យក្មេង​ទាំង​២​អើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​រូប​ស្រស់​សោភា​២​នាក់​រួម​នឹង​យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ា​តា​ព្រូស ពណ៌​ប្រផេះ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​រវល់​តែ​និយាយ​គ្នា​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​អស់​មួយ​កង់​ជាប់​កាឡេ​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៨២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​រូប​ស្រស់​សោភា​២​នាក់​រួម​នឹង​យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ា​តា​ព្រូស ពណ៌​ប្រផេះ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​រវល់​តែ​និយាយ​គ្នា​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​អស់​មួយ​កង់​ជាប់​កាឡេ​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៨២ នៅ​ចំណុច​មុខ​113Eo ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​វ័យ ក្មេង​រូប​ស្រស់​២​នាក់​រួម​នឹង​យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-7811 បើកបរ​តាម​បណ្តោយ​ផ្លូវ​១៨២​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រវល់​តែ​និយាយ​ជាមួយ​មិត្តភក្តិ​មិន​បាន​ប្រយ័ត្ន​ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ហើយ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​ដេក​ដួល​អស់​មួយ​កង់ រីឯ​រថយន្ត​បង្ក​វិញ​ខូចខាត​តិចតួច ។

ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​មក​ពី​រថយន្ត​ហើយ​ឡើង​ជិះ​ម៉ូតូ​ឡាំ​ម៉ា​តា​រួច​បើក​ចេញ​ទៅ​បាត់​បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ