ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនិក​អ៊ិ​ស្លា​ម​២​លាន​នាក់​ធ្វើ​ធម្ម​យាត្រា​

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ទោះបីជា​មាន​ធាតុអាកាស​ក្ដៅហែងយ៉ាង​ណា​ ក៏​សាសនិក​អ៊ិស្លា​ម​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក ចាប់តាំងពី​ថ្ងៃ​ទី​១៩ ​សីហា​មក បាន​​នាំ​គ្នា​ពពាក់​ពពូន​មក​ដល់ទី​ក្រុង​ឡា​ម៉ិ​ក​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដើម្បី​ធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នៅ​ទីនោះ​។ ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នេះ​…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ទោះបីជា​មាន​ធាតុអាកាស​ក្ដៅហែងយ៉ាង​ណា​ ក៏​សាសនិក​អ៊ិស្លា​ម​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក ចាប់តាំងពី​ថ្ងៃ​ទី​១៩ ​សីហា​មក បាន​​នាំ​គ្នា​ពពាក់​ពពូន​មក​ដល់ទី​ក្រុង​ឡា​ម៉ិ​ក​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដើម្បី​ធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នៅ​ទីនោះ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នេះ​ ជា​ការ​ប្រមូលផ្ដុំ​មនុស្ស​យ៉ាង​ធំ​មួយ ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​​ប្រកាស​ថា ត្រៀម​ធានា​ឲ្យ​មានការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រហូត​ដល់​ថ្ងៃ​ទី​២៤​ សីហា​។

ឆ្នាំ​នេះ​បើ​តាម​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ឱ្យ​ដឹង​​ថា នឹង​មាន​មនុស្ស​ជាង​២​លាន​នាក់​​មក​ចូលរួម​ក្នុង​ធម្ម​យាត្រានេះ​។ ហើយ​​មនុស្ស​ច្រើន​ជាងគេ​បំផុត​មក​ពី​ប្រទេស​អេហ្ស៊ី​ប ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស​ និង​ស៊ូ​ដង់ ​ខណៈ​សីតុណ្ហភាព​ឡើង​ដល់​លើស​ពី​៤០​អង្សា​សេឯ​ណោះ ចំណែក​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ភាគច្រើន​ប្រើ​ឆ័​ត្រ​ទ​ទួ​រ​ការពារ​កម្ដៅ​ថ្ងៃ​។

ការ​ធ្វើ​ធម្ម​យាត្រា​ហៅ​ហា​ជិ​ នៅ​ក្រុង​ឡា​ម៉ិ​ក សាសនិក​អ៊ិ​ស្លា​ម​ម្នាក់​ៗ​ត្រូវ​ខិតខំ​យ៉ាងណា​ធ្វើ​ឲ្យ​បាន​មួយ​លើក​ដែរ ក្នុង​មួយ​ជីវិត​របស់​គេ​ បើ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​​ក៏​ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ