ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មនុស្ស​ខ្ទាត​ចូល​ក្រោម​រថយន្ត​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៥៦-១៥៧ ស្ថិត​នៅ​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៥៦-១៥៧ ស្ថិត​នៅ​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ហា​យ​ឡែ​ន​ដឺ រវាង​ម៉ូតូ ។

សេចក្តីរាយការណ៍បន្ត ​រថយន្ត​ហា​យ​ឡែ​ន​ដឹខាងលើ ពណ៌​ស្ករ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ ពាក់​ស្លា​ខ​លេខ ព្រះ​សីហ​នុ 2B – 8886 អ្នកបើកបរ (​រត់គេច​បាត់​) បាន​បុក និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ នូ ទូច ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ជន​រង​គ្រោះ​បាន​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ទ្រុង​ពណ៌​ស ដឹក​ខ្សាច់​មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 3 -E 2010 អ្នកបើកបរ (​រត់គេច​បាត់​) ហើយ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ។

ចំពោះ​មុខ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ការពារ​កន្លែង​កើតហេតុ​ជួយ និង​ជួយ​សម្រួល​ចរាចរណ៍ ។ រីឯ​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ