ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​បោះពួយ​បែក​កង់​បុក​ស្លាក​គណៈបក្ស​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-2191 បាន​ប្រើប្រាស់​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​បាន​ជ្រុល​ទៅ​បុក​ស្លាក​គណៈបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧​ដូច​រន្ទះ ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-2191 បាន​ប្រើប្រាស់​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​បាន​ជ្រុល​ទៅ​បុក​ស្លាក​គណៈបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧​ដូច​រន្ទះ ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ សីហា ២០១៨ ក្នុងភូមិ​ទន្លេ​បិត​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ជា​ដំណំ​ផង​ដែរ ។

នគរបាល​ចរាចរ​ណ៏​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ឈ្មោះ កែវ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ (​របួសធ្ងន់​)និង​អ្នក​រួម​ដំណើរ​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ច្រាំង​ចំរេះ​១ សង្កាត់​ច្រាំង​ចំរេះ​១ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

នគរបាល​ចរាចរ​ណ៏​ប្រាប់​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​រថយន្ត​ទំនើប​នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ
ពី​លិច​មក​កើត​ដោយ​បាន​ប្រើប្រាស់​ល្បឿន​លឿន ស្រប​ពេល​ដែល​បើក​មក​ដល់​ត្រង់​ចំណុច​គីឡូ​លេខ​១២២-១២៣ ស្រាប់តែ​បែក​កង់​ហើយ​បាន​រ៉េ​ចង្កូត​ទៅ​បុក​ស្លាក​គណៈបក្ស​ខ្មែរ​រួបរួម​ជាតិ​ពេញទំហឹងបណ្តាល​ឲ្យ​រថយន្ត​បាន​រង​ការ​ខូចខាត​ជា​ដំណំ ភ្លាម​ៗ​នោះ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​នៅ​អង្គុយ​អែប​អ្នកបើកបរ និង​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ​បាន​ចុះ​ទៅ​ដល់ និង​បាន​ហៅ​ជំនាញ​មក​ពិនិត្យ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នេះ​ដោយសារ​តែ​កត្តា​យានយន្ត ហើយ​នា​យប់​ថ្ងៃ​ដដែល​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ