ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​តំរូវ​ឱ្យ​ថៅកែ​ផ្សា​របឹង​ឈូក​ជួសជុល​ផ្លូវ និង​រៀបចំ​សណ្ដាប់ធ្នាប់

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ដោយ​មិន​អាច​រង់ចាំការ​សន្យា​ដែល​មិនឃើញ​ធ្វើ​ពី​សំណាក់ថៅកែ​ផ្សា​របឹង​ឈូក​ ទាក់ទិន​នឹង​ការ​រៀបចំជួសជុល​ផ្លូវថ្នល់ ឬ​សណ្ដាប់ធ្នាប់​ផ្សា​របឹង​ឈូកឡើង​វិញ និង​មិន​អាច​ទទួល​រង​ការ​រិះគន់​អំពីភាព​កខ្វក់​នៅ​តំបន់​ផ្សា​របឹង​ឈូក​ដែល ​ធ្វើ​ឱ្យខូច​សោភ័ណ​ភាព​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូលពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ដ្រី​នានា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា អាជ្ញាធរ​ក្រុង​បានបង្ខំ​ឱ្យ​ថៅកែរ​ផ្សារ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​សំអាត​តាម​ ដងផ្លូវ

ខេត្ដបាត់ដំបង ៖ ដោយ​មិន​អាច​រង់ចាំការ​សន្យា​ដែល​មិនឃើញ​ធ្វើ​ពី​សំណាក់ថៅកែ​ផ្សា​របឹង​ឈូក​ទាក់ទិន​នឹង​ការ​រៀបចំជួសជុល​ផ្លូវថ្នល់ ឬ​សណ្ដាប់ធ្នាប់​ផ្សា​របឹង​ឈូកឡើង​វិញ និង​មិន​អាច​ទទួល​រង​ការ​រិះគន់​អំពីភាព​កខ្វក់​នៅ​តំបន់​ផ្សា​របឹង​ឈូក​ដែល​ធ្វើ​ឱ្យខូច​សោភ័ណ​ភាព​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូលពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ដ្រី​នានា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា អាជ្ញាធរ​ក្រុង​បានបង្ខំ​ឱ្យ​ថៅកែរ​ផ្សារ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​សំអាត​តាម​ដងផ្លូវ​នានា​ក្នុង​តំបន់​ផ្សារបឹង​ឈូក​ដោយ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពីលោក​អ៊ុយ រី អភិបាលក្រុង​បាត់ដំបង​។លោក​អ៊ុយ រី ប្រាប់​កោះសន្ដិភាព​នៅការដ្ឋាន​នោះ​ថា “​បើ​យើង​មិន​ចុះ​ធ្វើ ឬ​ពិនិត្យដោយ​ផ្ទាល់​ទេ គឺ​ថៅកែ​ផ្សារ​នៅ​តែ​ចចេស មិន​ព្រម​ធ្វើ​តាម​កិច្ចសន្យា​ដដែល ។ 

នេះ​គឺយើង​គ្រាន់តែ​ចាប់ផ្ដើម​ជំហាន​ដំបូង​ប៉ុណ្ណោះ ដែល​យើង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផ្សា​របឹង​ឈូកត្រូវ​តែ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​សំអាត​ថ្នល់​នានា​ក្នុង​តំបន់​អភិវឌ្ឍន៍​ផ្សា​របឹង​ឈូក​នេះ ហើយ​យើង​បន្ដ​រៀបចំ​សណ្ដាប់ធ្នាប់​ទៀត​” ។តំបន់​ផ្សា​របឹង​ឈូក​មាន​ទំហំ​ផ្ទៃដី​ចំនួន ៦៥.៩១៧​ម៉ែត្រក្រឡា ស្ថិត​នៅ​សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ទទួល​បានសិទ្ធិ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន “​គឹ​ម ហុ​ក ហេង​” ដែល​មាន​លោក​តាន់ ឈុ​ន ជា ប្រធាន ។ ក្រុមហ៊ុន​នេះ​បាន​បន្ដកាន់កាប់អាណត្ដិ​ទី​២​ដែល​មាន​រយៈពេល​៤៥​ឆ្នាំ​ចាប់ពី ឆ្នាំ​២០០២ តទៅ បន្ទាប់​ពី​អាណត្ដិ​ទី​១​ត្រូវ បាន​បញ្ចប់​ដែល​មាន​រយៈពេល​១០​ឆ្នាំ ។ នៅក្នុង​កិច្ចសន្យា​នៃ​អាណត្ដិ​ទី​២​នេះ ក្រុមហ៊ុន មាន​ទឹកប្រាក់​សំរាប់​វិនិយោគ​ផ្សារ​ចំនួន​១លាន​ដុល្លារ ហើយ​ត្រង់​ប្រការ​៥ក្រុមហ៊ុន ត្រូវ​ធានា​ទាំងស្រុង​អំពី​គុណភាព និង​សុវត្ថិភាព​នៃ​ការ​សាងសង់ និង​ជួសជុល​សំណង់ដោយ​អនុវត្ដ​តាម​បទដ្ឋាន​បច្ចេកទេស​មាន ការ​តាមដាន​ត្រួតពិនិត្យ​ពី​គណៈកម្មការ​ចំរុះ របស់​ខេត្ដ ។

ក្នុង​ករណី​មានការ​ខូចខាត​ដែលបណ្ដាល​មក​ពី​គុណភាព ឬ​ខុស​លក្ខណៈ បច្ចេកទេស​ក្រុមហ៊ុន​នេះ​ត្រូវ​តែ​ជួសជុលទាំងស្រុង ដោយ​ពុំ​ទាមទារ​បញ្ចុះតំលៃ ឬបង្កើន​រយៈពេល​ធ្វើ​អាជីវកម្ម​ឡើយ ប៉ុន្ដែកន្លង​មក​ក្រុម​ហ៊ុ​ន​នេះ​មិន​បាន​គោរព​នូវ​កិច្ចសន្យា​នោះ​ឡើយ បើ​ទោះជា​មានការ​ស្នើសុំ​ពី​សំណាក់​អាជ្ញាធរ​ឱ្យធ្វើ​ការ​ជួសជុល​ផ្លូវ ឬរៀបចំ​សណ្ដាប់ធ្នាប់​ក៏​ក្រុមហ៊ុន​នេះ​មិន​ស្ដាប់ដែរ ។បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​តំបន់ផ្សា​របឹង​ឈូក​នេះ​នៅ​រដូវវស្សា​ពួក​អាជីវករដូច​លក់​នៅ​ក្នុង​បឹង ។ ប្រព័ន្ធ​លូ​មានការ​កកស្ទះ​ធ្វើ​ឱ្យ​មាន​ភាព​កខ្វក់​យ៉ាង​ខ្លាំង​នៅ​តាមដងផ្លូវ​នានា​។ លោក​អ៊ុយ រី អភិបាលក្រុងបាត់ដំបង​បាន​រិះគន់​ជា​បន្ដបន្ទាប់​ដល់​ក្រុមហ៊ុន របស់​លោក​តាន់ ឈុ​ន នេះ ។ លោក​អភិ បាល​ក្រុង​ធ្លាប់​ប្រាប់​ថា ក្រុមហ៊ុន​គឹ​ម ហុ​ក ហេង ធ្វើ​នំ​អត់​ម្សៅ ។ ទឹកប្រាក់​១​លាន​ដុល្លារសំរាប់​វិនិយោគ គឺ​មាន​តែ​នៅ​លើ​ក្រដាស​កិច្ចសន្យា ប៉ុន្ដែ​ការ​ពិត​គ្មាន​សោះ ។ ក្រុមហ៊ុន​នេះប្រមូល​តែ​ប្រាក់​ពី​ពួក​អាជីវករប៉ុន្ដែ​មិន​បាន គោរព​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​អាជ្ញាធរខេត្ដ​ទេ ។

ផ្សា​របឹង​ឈូក​មានឈ្មោះ​ថា ជា ផ្សារ​ដែល​អភិវឌ្ឍន៍ តែ​តាម​ពិត​អន់​ជាង​ផ្សារ នានា​ដែល​គ្មាន​ការ​អភិវឌ្ឍ​ទៅ​ទៀត ។លោក​អ៊ុយ រី បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ មេ​សា ថា “​យើង​ត្រូវ​តែ​បង្ខំ​ឱ្យ​ក្រុម ហ៊ុន​នេះ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន ។ជំហាន ដំបូង​នេះ​យើង​ឱ្យធ្វើ​ការ​ឈូស​សំអាត​យក​ដី ចេញពី​ថ្នល់ ហើយ​យើង​បន្ដ​រៀបចំ​សណ្ដាប់ ធ្នាប់​ផ្សារ​ទៀត​” ។ ជាមួយ​គ្នា​នេះ​លោក សំណូមពរ​ដល់​ពួក​អាជីវករ​ឱ្យ​ចូលរួម​ជាមួយ អាជ្ញាធរ​ផង​ដែរ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់  ព្រោះ​ពេល​នេះ​ត្រូវការ​អភិវឌ្ឍ​ក្រុង​ឱ្យ​មាន សោភ័ណ​ភាពល្អ ។ ដូច្នេះ​ត្រូវ​តែ​ធ្វើ​មិន​អាច ទុក​ឱ្យ​ផ្សា​របឹង​ឈូក​ស្ថិត​ក្នុង​ស្ថានភាព​កខ្វក់ រហូត​ទេ ។លោក​តាន់ ឈុ​ន ប្រធាន​ក្រុមហ៊ុន​គឹ​ម ហុ​ក​ហេង និង​ជា​ថៅកែ​ផ្សា​របឹង​ឈូក​មិន អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ប៉ុន្ដែ​បុគ្គលិក​ផ្សារ​ប្រាប់ ថា លោក​តាន់ ឈុ​ន មាន​ជំងឺ​កំពុង​សំរាក ព្យាបាល​នៅ​ប្រទេស​បារាំង ។