ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ស្ត្រី​ចិន​ម្នាក់​ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ស្លា.ប់ និង​ជាប់​៣​បទល្មើស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិ​ដ្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា បាន​សម្រេចឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ដៃ​បណ្តាល​ឱ្យ​ស្លាប់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិ​ដ្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា បាន​សម្រេចឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ដៃ​បណ្តាល​ឱ្យ​ស្លាប់ និងរបួស ដាក់​ពន្ធនាគារ​ប៉េ​ហ្សុ​ី​ជា​បណ្តោះអាសន្ន ។ ស្ត្រីជន​ជាតិចិន​រូប​នេះ​ឈ្មោះ ថា​ង យៀន អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ត្រូវ​កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ៖

១-​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ ២-​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ តាមមាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ និង ៣-​បទ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាត តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក។

គួរ​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហាកន្លង​ទៅ នគរបាល​ខណ្ឌចំការមន​បាន​បញ្ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​បើក រថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សកម្មភាព​ឆក់​ទូរស័ព្ទ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១២៣​និង​ផ្លូវ​លេខ​៤៥៦ មុខ​ផ្ទះ​លេខ​៥៤ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ បន្ទាប់​ពី​កើតហេតុ នគរបាល​ខណ្ឌចំការមន ក៏​បាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​ខាងលើ​ពី​បទ​ប្រព្រឹត្ត​មនុស្សឃាត​ដោយ​អ​ចេតនា ។

ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ទាំង​២​នាក់​នេះម្នាក់​ឈ្មោះ សា​រុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​៤៦០ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រង​របួសធ្ងន់ និង​ម្នាក់​ឈ្មោះ បេ សុភា​ដេ​វីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​២ខណ្ឌចំការមន ស្លាប់​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​រូប​នេះ នគរបាល​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CL-៧២៤១ ជា​របស់​ជនសង្ស័យ រថយន្ត​ឡិច​សុ​ី​ស​RX-៣០០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AN-៩៧៤៥ ជា​របស់​ស្ត្រីជន​ជាតិចិន និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​Meitu ពណ៌​ខ្មៅ​លាយ​បៃតង (​បែក​អេ​ក្រង់​ខ្ទេច ) ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ១​គ្រឿង​ឌុ​ប​គ្នា លុះ​មក​ដល់​មុខ​ផ្ទះ​លេខ​៥៤ឃើញ​ស្ត្រីជន​ជាតិចិន​២​នាក់​ឈប់​រថយន្ត​និយាយ​ទូរស័ព្ទ ដោយ​ចំហ​កញ្ចក់​ខាង​មុខ​ផ្នែក​ខាងឆ្វេង ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច រួច​បើក​ម៉ូតូ​គេចខ្លួន ។

ភ្លាម​នោះ ស្ត្រីជន​ជាតិចិន​ឈ្មោះ ថា​ង យៀនដែល​ជា​ម្ចាស់​ទូរស័ព្ទ បាន​បើករថយន្ត​ដេញ​តាមបំ​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​ទៅ​ផ្ទប់នឹង​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ចំណុច​កែង​រវាងផ្លូវ​លេខ​១២៣​និង​ផ្លូវ​លេខ​៤៥៦ បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

លុះ​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ជនសង្ស័យ​ឈ្មោះ បេ សុភា​ដេ​វីត បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ ហើយ​សព​ត្រូវ​បាន​តម្កល់​ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ។ចំណែក​ជន​ម្នាក់​ទៀត​ឈ្មោះ សា​រុន ពិសិដ្ឋ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ