ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ…អតីតនាយករដ្ឋមន្រ្តីឥណ្ឌាទទួលមរណភាពហើយ !

5 ឆ្នាំ មុន

ប្រទេសឥណ្ឌា ៖ ប្រ​មុខ​រដ្ឋា​ភិ​បាល​ឥណ្ឌា​លោក​ណា​រេន​ដ្រា​ម៉ូ​ឌី​ រាយ​ការណ៍​ថា​អតី​ត​នា​យក​ រដ្ឋ​មន្រ្តី​ឥ​ណ្ឌា​លោក​ ATAL BIHARI VAJPAYEE បាន​ទទួល​មរ​ណ​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦​ សី​ហា…

ប្រទេសឥណ្ឌា ៖ ប្រ​មុខ​រដ្ឋា​ភិ​បាល​ឥណ្ឌា​លោក​ណា​រេន​ដ្រា​ម៉ូ​ឌី​ រាយ​ការណ៍​ថា​អតី​ត​នា​យក​
រដ្ឋ​មន្រ្តី​ឥ​ណ្ឌា​លោក​ ATAL BIHARI VAJPAYEE បាន​ទទួល​មរ​ណ​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦​ សី​ហា ​ក្នុង​ជន្មា​យុ​៩៣ឆ្នាំ​ ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទី​ក្រុង​ញូវ​ដែល្លី​ ។

តាម ​TWITTER លោក​ម៉ូ​ឌី​​សរ​សេរ​ពីលោក ​VAJPAYEE ដែល​៣​លើក​កាន់​តំណែង​នា​យក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ថា មរ​ណភា​ព​របស់​លោក​កំ​ណត់​ពី​ការ​បញ្ចប់​ស​ក​រាជ​មួយ​​ ។ មួយ​ជី​វិត​របស់​លោក​លះបង់​ដើម្បី​​ប្រ​ជា​ជាតិ​ហើយ​បម្រើប្រ​ជា​ជាតិ​​ដោយ​ប្ដូរ​ផ្ដាច់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​ ។ មរ​ណភាព​នេះ​ជា​ការ​បាត់​បង់​មួយ​សម្រាប់​រូប​លោក​ផ្ទាល់​​ ។

លោក ​VAJPAYEE ដែល​ធ្វើ​នា​យករដ្ឋ​មន្រ្តី​ឥណ្ឌា​ដល់​ទៅ​៣​លើក ​​ចាប់​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​​​ជួប​ប្រ​ទះ​នឹង​បញ្ហា​សុខ​ភាព​នា​នា​​​ ​​រួច​សុខ​ភាព​លោក​ស្រុត​ចុះ​​ដុន​ដាប​ខ្លាំង​រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។

លោក​ ​VAJPAYEE ជា​អតីត​អ្នក​កា​សែត​​និង​ជា​កវី​និ​ពន្ធ​​ហើយ​ងាក​មក​ប្រ​ឡូក​ខាង​ន​យោ​បាយ​ ។ ​អតីត​នា​យក​រដ្ឋ​មន្រ្តី​រូ​ប​នោះ​ បាន​រួម​ចំ​ណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​គណ​បក្ស​ BHARATIYA JANATA កំពុង​កាន់​អំ​ណាចខ្លាំង ​ហើយ​លោក​កាន់​តំ​ណែង​នា​យក​រដ្ឋ​មន្រ្តី​ដល់​ទៅ​៣​លើក​​គឺ​​ក្នុង​ឆ្នាំ​១៩៩៦​ ១៩៩៨-៩៩និង​១៩៩៩-២០០៤ ។

អា​ជីព​ន​យោ​បាយ​របស់​លោក​​មាន​រយៈ​ពេល​ដល់​ទៅ​​៥​ទស​វត្ស​។លោក​ធ្លាប់​ចូល​រួម​ជា​ពិ​សេស​ក្នុង​ការ​ចរ​ចា​ជា​មួយ​នា​យក​រដ្ឋ​មន្រ្តី​ប៉ា​គី​ស្ថាន​ជា​គូ​ប្រ​ឆាំង​ធំ​របស់​ឥណ្ឌា​​ កាល​ពី​ឆ្នាំ​១៩៩៩​។

ប៉ុ​ន្តែ​រូប​ភាព​សន្តិ​ភាព​និ​យម​​របស់​លោក​​ត្រូវ​រលំ​រ​លាយ​ពេល​ផ្ទុះ​អំ​ពើ​ហិង្សា​ រវាង​ពួក​យុទ្ធ​ជន​ស្និទ្ធ​​​
ប៉ា​គី​ស្ថាន​និង​កង​ទា​ហាន​ឥណ្ឌា​នៅ​តំ​​បន់​​មាន​ជម្លោះ​​កា​ស្មៀរ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រ​មាណ​១០០០​​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ