ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​អា​មេ​រិ​ក​ជាច្រើន​​ព្រួត​គ្នាប្រឆាំង​លោក ​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​អា​មេ​រិ​ក​ជា​ច្រើន​រយ​កាលពី​ថ្ងៃ​ទី​១៦​ សីហា បាន​ព្រួត​គ្នា​ប្រឆាំង​លោក​ ដូ​ណា​ល់​ ត្រាំ​ ដោយ​សរសេរ​បទ​វិចារណកថា​ម្នាក់​មួយ ក្នុង​ប្រតិបត្តិការ​ដែល​មានការ​សម្របសម្រួល​គ្នា ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​ហើយ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​រិះគន់​ទាំងឡាយ​របស់​ប្រធានាធិបតី​ប្រឆាំង​ពួក​គេ​…

សហរដ្ឋអាមេរិក ៖ កាសែត​អា​មេ​រិ​ក​ជា​ច្រើន​រយ​កាលពី​ថ្ងៃ​ទី​១៦​ សីហា បាន​ព្រួត​គ្នា​ប្រឆាំង​លោក​ ដូ​ណា​ល់​ ត្រាំ​ ដោយ​សរសេរ​បទ​វិចារណកថា​ម្នាក់​មួយ ក្នុង​ប្រតិបត្តិការ​ដែល​មានការ​សម្របសម្រួល​គ្នា ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​ហើយ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​រិះគន់​ទាំងឡាយ​របស់​ប្រធានាធិបតី​ប្រឆាំង​ពួក​គេ​ ។

លោក​ ត្រាំ ​តែង​រិះគន់​ញឹកញាប់​ពួក​អ្នកកាសែត​ហើយ​ចាត់​ទុក​បណ្ដា​អត្ថបទ​ដែល​សរសេរ​ផ្ទុយ​ពី​មតិ​របស់​លោកថា ​ជា​ព័ត៌មាន​បំភ្លៃ FAKE NEWS ។ លោក​ ត្រាំ ​រហូត​ដល់​ហៅ​សារព័ត៌មាន
មួយ​ចំនួន​ថា​ជាស​ត្រូវ​ប្រជាជន​អា​មេ​រិ​ក​ផង ។

កា​សែត​ដល់​ទៅ​ជាង​៣៥០​គ្រប់​ទំហំ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ក្នុង​នោះ​មាន​ជា
ពិសេស កាសែត BOSTON GLOBE និងកាសែត​ញូ​វ​យ៉​ក​ថែម ។ បទ​វិចារណកថា​របស់​កាសែត ​BOSTON GLOBE​ ជា​អ្នកសម្របសម្រួល​យុទ្ធនាការ​នេះ បាន​ចោទប្រកាន់​ប្រធានាធិបតី​ថា វាយប្រហារ​ប្រឆាំង​នឹង​សារព័ត៌មាន​សេរី​ ។

ដោយ​ដង​ស្រង់ពាក្យ​ពេចន៍​លោក​ត្រាំ​ក្នុង​បណ្ដា​ទូរទស្សន៍​អា​មេ​រិ​ក​កាសែត​នោះ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧​ ឧទាហរណ៍ លោក​ត្រាំ​ធ្លាប់​សរសេរ​តាម​ TWITTER ថា​សារព័ត៌មាន​FAKE NEWS ពុំ​មែន​ជាស​ត្រូវ​របស់ខ្ញុំ​ទេ​តែ​ជាស​ត្រូវ​របស់​ប្រជាជន​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ