ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​កូន​ថៅកែ​លក់​សាច់​ជ្រូក និង​គូកន​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​សីហា ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​កូន​ថៅកែ​លក់​សាច់​ជ្រូក និង​គូកន​ម្នាក់​ជា​ផ្លូវការ​ហើយ​ ។ ជនសង្ស័យ​ម្នាក់​ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​សីហា ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​កូន​ថៅកែ​លក់​សាច់​ជ្រូក និង​គូកន​ម្នាក់​ជា​ផ្លូវការ​ហើយ​ ។

ជនសង្ស័យ​ម្នាក់​ ឈ្មោះ គ្រី ដា​រិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ចោទ​ពី​បទ​គំរាម​គំ​ហែងថា​នឹង​សម្លាប់ ដោយ​បញ្ជា​ឱ្យ​​បំពេញ​លក្ខខណ្ឌ​អ្វីមួយ មាត្រា​២៣៤ បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​៤៩០ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​ការ​សិទ្ធិ នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់ មាត្រា៦១៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ រីឯ​ឈ្មោះ ស្រន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​សមគំនិត និង​អំពើ​ខាងលើ តាម​មាត្រា​២៩ និង​មាត្រា​២៣៤​នៃ​ក្រមព្រហ្មទណ្ឌ​ ។ ក្រោយ​ពី​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ុ​ប​សួរ ដើម្បី​បន្ត​នីតិវិធី ។

គួរ​បញ្ជាក់​ថា កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ បា​នប​ញ្ចូ​ន​ខ្លួន​បុរស​ដែល​ជិះ រថយន្ត​៥៧០​ពាក់​ស្លាក​លេខ​រដ្ឋ​ប្រើប្រាស់​អាវុធ​ខ្លី​គំរាម​បាញ់​ម្ចាស់​រថយន្ត​ស្ទូច និង បក្ខពួក​ម្នាក់​ទៀត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត​ឡិច​សុ​ី​ស​៥៧០​ឈ្មោះ គ្រី ដា​រិ​ន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៧​ផ្លូវ ៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការមន មានមុខ​របរ​អ្នកលក់​សាច់​ជ្រូក ។ រីឯ​បក្ខពួក​ជា​អ្នក​បើករថយន្ត​កូ​រ៉ូ​ឡា​ឈ្មោះ ស្រន់ ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ស្នាក់​នៅ​ក្នុង​សុ​ី​កាប់​ជ្រូក​គីឡូម៉ែត្រ​លេខ​៦ ។

ដើមចម​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​១៥​នាទី រំលង​អា​ធ្រា​ត មាន​រថយន្ត​លុ​ច​សុ​ី​ស​៥៧០ ព​ណ៍​ស ពាក់​ស្លាក​លេខ រដ្ឋ​០៧.២ ៨៩៨៩ បាន​បើក​បុក​ប​ង្កោ​ល​ភ្លើង នៅ​ចំនុច​មុខ​ក្លោ​ង​ទ្វារ​វិទ្យាល័យ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេ​៥ សង្កាត់​ឬ​ស្សី​កែវ ។

បន្ទាប់​មក​នគរបាល​អធិការដ្ឋាន​ឬ​ស្សី​កែវ​បាន​រាយការណ៍ ទៅ​ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​រថយន្ត​បង្ករ​នោះ ត្រូវ​បាន​អង្គភាព​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក បាន​យក​រថយន្ត​ស្ទូច​មក​ដឹក​នៅ​អង្គភាព លុះ​ពេល​ដឹក​មក​ដល់​ចំណុច​ផ្លូវ​ប្រឡាយ​ទឹក​វត្ត​ទួល​អស់លោក ដែល​ផ្លូវ​នោះ​កំពុង​ធ្វើ​ស្ពាន មិន​អាច​ទៅ​មុខ​រួច រថយន្ត​ស្ទូច​ក៏​បាន​បក​ត្រឡប់​ក្រោយ​វិញ ។

ពេល​ទៅ​ដល់​ចំណុច​មុខ​វត្ត​ទួល​អស់លោក ជន​បង្ករ​ដែល​ជា​ម្ចាស់​រថយន្ត​៥៧០ និង បក្សពួក​ម្នាក់​ទៀត​នោះ បាន​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពាក់​ស្លាក​លេខ​ភ្នំពេញ​២A.១២៤៥ បាន​ស្ទាក់​មុខ​ឡានស្ទូច និង បញ្ជា​ឲ្យ​ម្ចាស់​ឡានស្ទូច​ឈប់ រួច​ជន​បង្ករ​បាន​ឡើង​រថយន្ត​ស្ទូច អង្គុយ​អែប​តៃកុង​ឡាន នឹង បាន​យក​កាបូប​កាំភ្លើងខ្លី​ដាក់​លើ​តាប​ឡូ​រថយន្ត ហើយ​បាន​រួត​កាបូប​បញ្ហា​ញ​តៃកុង​រថយន្ត​គំរាម ឲ្យ​ដឹក​រថយន្ត​របស់​ខ្លួន​ចូល​ផ្ទះ​ខ្លួនឯង ស្ថិត​នៅ​ចំនុច ផ្ទះ​លេខ​៤ ផ្លូវលំ ក្រុម​១ ភូមិ​ខ​១ សង្កា​ច្រាំង​ចំរេះ​ទី​២ វិញ ។

ក្រោយ​ពី​ហេតុការណ៍​កើតឡើង កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ សហ​ការណ៍​ជាមួយ​ការិយាល័យ​ចរាចរណ៍ ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​របស់​ជន​បង្ករ​ធ្វើការ​ឃាត់ខ្លួន នឹង​ដកហូត​រថយន្ត ហើយ​បន្ត​រុករក​វត្ថុ​តាង​(​កាំភ្លើង​ខ្ចី​) តែ​ដោយ​សមត្ថកិច្ច​រក​នៅ​ក្នុង​រថយន្ត​មិនឃើញ ក៏​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ស្នើ​សុំ​បន្ត​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ជន​បង្ករ ដោយ​មានការ​ចូលរួម​ពី​ក្រឡាបញ្ជី ប្រធាន​ភូមិ ចៅ​សង្កា​ក់ លុះ​មក​ដល់​វេលា​ម៉ោង​១០ ព្រឹក សមត្ថកិច្ច​ជំនាញ បាន​រក​ឃើញ​អាវុធ​របស់​ជន​បង្ក​យក​ទៅ​លាក់​ទុក្ខ​នៅ​ក្នុង​ឡា​ប៊ូ​បន្ទប់ទឹក​ជាន់​ទី​២ ម៉ាក បេ​រ៉ា​តា​លេខ​BER027273 ព​ណ៍​ខ្មៅ មាន​១១​គ្រាប់ ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​១.​រថយន្ត​៥៧០​មួយ​គ្រឿង ស្លាក​លេខរ​ដ្ធ​០៧–២.៨៩៨៩​ព​ណ៍​ស​២.​រថ​យន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ព​ណ៍​ស្លែ​ពាក់​ស្លាក​លេខ​២A១២៤៦ 3.​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក បេ​យ៉ា​តា​លេខ​BER​027273 ព​ណ៍​ខ្មៅ មាន​១១​គ្រាប់ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​កំពុង​ស្ថិត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ