បំពុលសង្គមមែន… រឿងចែកចាយស្ទីកឃើរ«ភ្នំពេញទី១»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានថ្លែងតាមទូរស័ព្ទនៅថ្ងៃទី១៧ សីហា ថា កាលពីថ្ងៃទី១៦…
រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានថ្លែងតាមទូរស័ព្ទនៅថ្ងៃទី១៧ សីហា ថា កាលពីថ្ងៃទី១៦…
រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានថ្លែងតាមទូរស័ព្ទនៅថ្ងៃទី១៧ សីហា ថា កាលពីថ្ងៃទី១៦ សីហា មានជនអនាមិកមួយក្រុម បានដើរចែកចាយនាមប័ណ្ណ ឬហៅថាខិត្តប័ណ្ណ ដែលខ្លឹមសារពាក់ព័ន្ធនឹងសេវាកម្មម៉ាស្សា ឬសេវាផ្លូវភេទនៅក្នុងរាជធានីភ្នំពេញ ។
លោក កែវ ធា បន្តថា ជនអនាមិកបានយកស្ទីកឃើរ ដែលមានទម្រង់រូបខ្លះជាអាសអាភាស យកទៅដាក់លើកញ្ចក់រថយន្ត និងកែបម៉ូតូ ដែលគេចតទុកគ្មានម្ចាស់មើល ។ សកម្មភាពទាំងនោះ ត្រូវបានគេរាយការណ៍មកការិយាល័យរបស់លោក ហើយដោយរឿងនេះបានធ្វើឲ្យមានការភ្ញាក់ដល់មហាជនទូទៅយ៉ាងខ្លាំង ។
ក្នុងនាមលោកជានាយការិយាល័យជំនាញលើបទល្មើសនេះ ក៏បានប្រើប្រាស់កម្លាំងចុះសើុបអង្កេត និង ស្រាវជាវរកមុខសញ្ញាជាបន្ទាន់ ។ ពេលនោះបានដឹងថា ជនអនាមិកបានធ្វើសកម្មភាពលើទឹកដីខណ្ឌដូនពេញ និងខណ្ឌចំការមន ហើយត្រូវបានកម្លាំងជំនាញចុះទៅយកបានស្ទីកឃើរនោះប៉ុន្មានសន្លឹកដែរ ដែលមានខ្លឹមសារនោះ មានរបៀបផ្សាយពាណិជ្ជកម្ម ។
ក្នុងស្ទីកឃើរដែលដកហូតបាននោះមានសរសេរអក្សខ្មែរដាក់ថា «ភ្នំពេញទី១» ដែលមានទីតាំងកំពុងជួសជុលនៅមុខកាំបូឌីយាណា ផ្ទ្ះលេខ៤៤៣ ផ្លូវ ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ លោក កែវ ធា បន្តថាទីតាំងមា៉សា្សានោះ មានថៅកែវាជាជនជាតិចិន និងបានមានគម្រោងរៀបចំបើកដំណើរការម៉ាស្សា នៅថ្ងៃទី២០ សីហា ខាងមុខនេះ ។
តែដោយសារសមត្តកិច្ចបានចុះទៅសាកសួរ និងធ្វើការងារនេះតាមនីតិវិធី ម្ចាស់ទីតាំងដែលសុទ្ធតែចិន បានគេចខ្លួនបាត់អស់ ។ ករណីខាងលើនេះ ការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវរកមុខ ថៅកែចិនថ្លើមពាសមេឃមានបំណងបង្កើត ទីតាំងម៉ាស្សាបម្រើផ្លូវភេទនៅកណ្តាលរាជធានីភ្នំពេញនេះ ហើយ ទីតាងនោះក៏ត្រូវបានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងស្នើបិទបណ្តោះអាសន្ន ។
បើតាមសមត្តកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ជនអនាមិកដើរផ្សព្វផ្សាយផ្សាយពាណិជ្ជកម្មនេះ មិនខុសពីសកម្មភាពនៅក្រុងព្រះសីហនុដែរ ហើយក៏អាចថា ជាក្រុមតែមួយ ។ ចុងក្រោយនេះ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជនរាជអានីភ្នំពេញ បានទទូច និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានឃេីញជនណា ដែលដេីរចែកនាមប័ណ្ណឬ ខិតប័ណ្ណ(ស្ទីកឃើរ)ដែលមានខ្លឹមសារ ពាក់ព័ន្ធសេវាកម្មម៉ាស្សា ឬសេវាផ្លូវភេទ នៅរាជធានីភ្នំពេញ សូមមេត្តារាយការណ៍ជូនសមត្ថកិច្ច ដែលនៅជិតបំផុត និងឬរាយការណ៍មកលេខទូរស័ព្ទ ០១២ ៦៩០ ០៩៩ ឬ ០៨៨ ២១២ ៨៨៨៨ ដេីម្បីមានវិធានការតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ