ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ពេក លោក​ប្តីធ្វើពុត​ស្លា.ប់​… តែ​ចំណេះ​ជិះ​ក​ឯង

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មក​ពី​ប្រទេស​ហុង​ឌូ​រ៉ា ទៅ​ធ្វើការ​នៅ​អា​មេ​រិ​ក បាន​ធ្វើ​ពុត​ជា​ស្លាប់ ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​មក​ទារ​លុយ​ជា​រៀង​រាល់​ស​ប្តា​ហ៍​ពេក​។…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មក​ពី​ប្រទេស​ហុង​ឌូ​រ៉ា ទៅ​ធ្វើការ​នៅ​អា​មេ​រិ​ក បាន​ធ្វើ​ពុត​ជា​ស្លាប់ ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​មក​ទារ​លុយ​ជា​រៀង​រាល់​ស​ប្តា​ហ៍​ពេក​។

Danny Gonzalez អាយុ​២៧​ឆ្នាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រពន្ធ​របស់​លោក​ដែល​រៀប​ការ​ជាមួយ​គ្នា​កាលពី​២​ឆ្នាំ​មុន និង​កំពុង​តែ​នៅ​ប្រទេស​កំណើត ចេះ​តែ​មក​ទារ​លុយ​លោក​ជា​រៀង​រាល់​ស​ប្តា​ហ៍​មិន​ចេះ​ដាច់​។ បើ​ទោះបីជា​លោក​ឲ្យ​លុយ​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ នាង​តែងតែ​ប្រាប់​ថា ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​ចោរលួច​បាត់​។ បើ​គិត​តាំងពី​ដើម​មក Gonzalez បាន​ឲ្យ​ទូរស័ព្ទ​ទៅ​នាង​អស់​៨​គ្រឿង​ហើយ​។

ដោយសារ​តែ​ទ្រាំ​មិន​បាន ប្តី​នៅ​អា​មេ​រិ​ក​រូប​នេះ ក៏​សម្រេចចិត្ត​ធ្វើ​ពុត​ជា​ស្លាប់ ដោយ​ថតរូប​របស់​ខ្លួន​មាន​សំឡី​ស​ញាត់​ចូល​ក្នុង​រន្ធ​ច្រមុះ ខណៈ​ដែល​កំពុង​ដេក​លើ​គ្រែ​គ្រប់​ក្រណាត់​ស​។ ក្រោយ​ពី​បាន​ថត​ហើយ លោក​ក៏​ផ្ញើ​រូប​នោះ​ទៅ​កាន់​ប្រពន្ធ​របស់​ខ្លួន ធ្វើ​ដូច​ជា​ស្លាប់​មែនទែន​។

នាង​ជា​ប្រពន្ធ​បាន​យក​រូប​នោះ​ទៅ​ឲ្យ​ខាង​ទូរទស្សន៍​ក្នុងស្រុក​បង្ហោះ​ផ្សាយ​ឲ្យ​ញាតិ មិត្ត​ប្រុស​ស្រី​ដឹង​ជា​ព័ត៌មាន​។ មាន​មនុស្ស​ជា​ច្រើន​បាន​សង្កេត​ឃើញ​ថា បុរស​នោះ​ធ្វើ​ពុត​ជា​ស្លាប់ ដោយសារ​តែ​មុខ​នៅ​ប្រឹង និង​ក្រណាត់​ស​តាម​ពិត គឺជា​ភួយ​លើ​គ្រែ​។

មិនយូរ​ប៉ុន្មាន Gonzalez ក៏​ចេញ​មុខ​បកស្រាយ​ពី​មូលហេតុ​ដែល​ធ្វើ​បែប​នេះ​។ បើ​ទោះ​បី​ជា​មាន​អ្នកខ្លះ​យល់​អារម្មណ៍​របស់​ប្តី​កំពូល​ល្បិច​ម្នាក់​នេះ​ក៏​ដោយ ក៏​មាន​មនុស្ស​ភាគ​ច្រើន​​ហួសចិត្ត​នឹង​ទ​ង្វើ​បែប​នេះ​។ សាច់ញាតិ​របស់ Gonzalez ចាត់​ទុក​ថា វា​ជា​ទ​ង្វើ​អកត្តញ្ញូ​មួយ ដែល​មិន​គិត​ពី​អារម្មណ៍​ម្តាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ