ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​គាត់​អ្នក​ណា​ទទួលខុសត្រូវ បើ​បុក​ហើយ​រត់​បាត់​ស្រមោល​ឈឹង​អញ្ចឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស RX-300 មួយ​គ្រឿង​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​បុរស​រូប​នោះ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស RX-300 មួយ​គ្រឿង​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​បុរស​រូប​នោះ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ញ៉ែ​ម តុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​រោងចក្រ​ដំបូល​ខៀវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1L-5502 ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បត់​ឆ្វេង​ឆ្លង​ផ​ផ្លូវ​ចូល​ទៅ​ផ្លូវ​បេតុង​ដី​ថ្មី តែ​ពេល​នោះ​ម៉ូតូ​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ិ​ស RX-300 មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា ហើយ​ល្បឿន​លឿន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ចំពាក់​កណ្តាល​ពេញ​បណ្តាល​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ហោះ​ផ្លោង​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​ហូរ​ឈាម​ស្លាប់​មួយ​រំពិច​តែ​ម្តង ។

ដោយឡែក​រថយន្ត​វិញ​នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ​គឺ​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ​គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូល​​ដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ហើយ​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង​អោយ​មក​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តព្រៃវែង ។

ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ។ រីឯ​បងប្អូន​ជន​រង​គ្រោះ​សូម​អោយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​ឆែក​កាមេរ៉ា
សុវត្ថិ​​ភាព​មើល​ដើម្បី​ស្វែងរក​រថយន្ត​បង្ក​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ