ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ដោយ​រលាកភ្លើង​គួរ​ថែទាំ​របៀប​ណា?

5 ឆ្នាំ មុន

ភាគច្រើន​ការ​របួស​ដោយ​រលាក​តិចតួច​អាច​ថែរក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​ដោយ​មិន បាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ឡើយ ។ ភាព​ធ្ងន់​នៃ​ការ​រលាក​គឺ​អាស្រ័យ​ទៅ​តាម​កន្លែង​ដែល​វា​គ្របដណ្តប់ និង​ជម្រៅ​ដែល​វា​កើត​មាន ។ សម្រាប់​ការ​រលាក​កម្រិត​ទី​មួយ​ប៉ះពាល់​តែ​ស្រទាប់​ស្តើង​ខាងលើ​គេ​ប៉ុណ្ណោះ ។ ការ​រលាក​កម្រិត​ទី​ពីរ​កើតឡើង​លើ​ស្រទាប់​ជ្រៅ​ជាង​នេះ​។ ការ​រលាក​កម្រិត​ទី​បី​វិញ​គឺ​ធ្ងន់​បំផុត…

ភាគច្រើន​ការ​របួស​ដោយ​រលាក​តិចតួច​អាច​ថែរក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​ដោយ​មិន បាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ឡើយ ។ ភាព​ធ្ងន់​នៃ​ការ​រលាក​គឺ​អាស្រ័យ​ទៅ​តាម​កន្លែង​ដែល​វា​គ្របដណ្តប់ និង​ជម្រៅ​ដែល​វា​កើត​មាន ។ សម្រាប់​ការ​រលាក​កម្រិត​ទី​មួយ​ប៉ះពាល់​តែ​ស្រទាប់​ស្តើង​ខាងលើ​គេ​ប៉ុណ្ណោះ ។ ការ​រលាក​កម្រិត​ទី​ពីរ​កើតឡើង​លើ​ស្រទាប់​ជ្រៅ​ជាង​នេះ​។ ការ​រលាក​កម្រិត​ទី​បី​វិញ​គឺ​ធ្ងន់​បំផុត ព្រោះ​វារ​លាក​ពេញ​ស្រទាប់​ស្បែក​ទាំងមូល ដែល​អាច​បំផ្លាញ​វា​ផង និង​ជាលិកា​នៅ​ខាងក្រោម​នោះ​ផង ។

ចូរ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​ការ​រលាក​នោះ​គឺ​ខ្មៅ​ក្រហម និង​មើលទៅ​រលោង និង​ពងបែក ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​រលាក​កម្រិត​ទី​ពីរ ។ ចូរ​ស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ​បើសិនជា​ស្បែក​ទៅ​ជា​ស្ងួត និង​រឹង​ដូច​ជ័រកៅស៊ូ ជាមួយនឹង​ស្នាម​ស ត្នោត ឬ​ខ្មៅ ។ ទាំងនេះ​គឺជា​សញ្ញា​ទាក់ទង​នឹង​ការ​រលាក​កម្រិត​ទី​បី ។  ដើម្បី​ព្យាបាល​ការ​រលាក​តិចតួច យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

1- ចូរ​ត្រាំ​ទឹក​ត្រជាក់ ឬ​ស្អំ​ទឹក​ត្រជាក់​នៅ​លើ​កន្លែង​ដែល​រលាក​នោះ ១០​នាទី ។

2- ចូរ​ស​ម្ងួ​ត​ជាមួយនឹង​ក្រណាត់​ស្អាត និង​គ្រប​ដោយ​កំ​ប្រេះ ឬ​បង់អត់​ស្អិត​ដែល
ស្អាត ។

3- មិន​ត្រូវ​លាប​ប័​រ​ពីលើ​ឡើយ​ដោយសារ​វា​អាច​ធ្វើ​ឲ្យ​មានការ​បង្ក​រោគ​បាន ។

4- កុំ​បំបែក​ពងទឹក

5- ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ក៏​អាច​ប្រើ​បាន​ដើម្បី​ជួយ​បន្ថយ​ការ​រលាក និង​ឈឺចាប់​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ