ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក មាន​ទៅ​តិច​ណា​…​បាន​ស្តែង​ៗ​តែ​ម្តង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​ក្រោម​បទបញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​ស្កា​យ​ឡាញ កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៦ ឧសភា…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​ក្រោម​បទបញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​ស្កា​យ​ឡាញ កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ។

កិច្ច​ប្រតិបត្តិការ​នោះ​ដឹកនាំ​ផ្ទាល់​ដោយ លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ជា​ម្ចាស់​ករណី​បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​នៅ​ក្នុង​ក្លឹ​ប​ស្កា​យ​ឡាញ ស្ថិត​នៅ​សង្កាត់​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​នេះ ។

ជា​លទ្ធផល​បាន​ធ្វើការ​ឃាត់​បណ្តោះអាសន្ន​ជនសង្ស័យ​ចំនួន​៥៣​នាក់ ស្រី​៧​នាក់ ក្នុង​នោះ ជនជាតិ​ចិន​១០​នាក់ ឥណ្ឌូ​នេ​ស៊ី​១៧​នាក់ កូរ៉េ​២​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​២៤​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

តាម​សម្តី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​យុទ្ធនាការ​ឆ្មក់​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រង្គសាល​ស្កា​យ​ឡាញ (​បា​ឌី​ស្កូ​) នា​ក្រុងព្រះសីហនុ ។ ការ​ឃាត់​ខ្លូ​ន​មនុស្ស​៥៣​នាក់​នោះ​ភាគច្រើន​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ ព្រមទាំង​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤​នាក់​ដែល​ចូល​ទៅ​លេង ។ វត្ថុ​តាង​ចាប់​យក​ថ្នាំ​ញៀន​ខេ​តា​មីន និង​អិ​ច​ស្តា​ស៊ី​ចំនួន​២៦​កញ្ចប់ ដប​ថ្នាំ​ញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤​ដប ។

ក្រោយ​ពេល​ឃាត់​មនុស្ស​រាប់​សិប​នាក់​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ធ្វើតេស្ដ មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន ។ ក្នុង​នោះ​ដែរ​មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន​កំពុង​ប្រើប្រាស់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ជាក់ស្តែង​តែ​ម្តង ។ បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥៣​នាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​ទាំងអស់​ដែល​ពួក​គេ​បាន​យក​មក​ប្រើប្រាស់​នេះ គឺ​ទិញ​នៅ​ក្នុង​រង្គសាល​នោះ​តែ​ម្តង ។ មនុស្ស​ទាំង​៥៣​នាក់​នោះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​រក​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​សម្រាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​និង​កំពុង​បញ្ជា​កម្លាំង​ជំនាញ​គ្រប់​ផ្នែក គ្រប់​ការិយាល័យ​ឲ្យ​ចុះ​ស្រាវជ្រាវ និង​សហ​ការណ៍​ជាមួយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចេញ​បង្ក្រាប​ដូច​ភ្លៀងរលឹម មិន​លើកលែង​ជា​ដាច់ខាត ចំពោះ​ជន​ណា បុគ្គល​ណា​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ និង​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ