អ្វី​ទៅ​ដែល​ហៅ​ថា​ជា​អំពើ​បាប?


មនុស្ស​គ្រប់​រូប​សុទ្ធតែ​ធ្លាប់​ឮ ធ្លាប់​យល់ ធ្លាប់​ស្គាល់​ពាក្យ​ថា បាប​ហើយ គឺ​បាប​ប្រែ​ថា អំពើ​លាមក អំពើអាក្រក់ ពុំប្រសើរ ធ្វើបាប បាន​បាប នេះ​ជា​ភាសិត​ចាស់​មាន​យូរណាស់​មក​ហើយ ដែល​គ្រប់​គ្នា​សុទ្ធតែ​បាន​ចេះ​ចាំ​ជាប់​ក្នុង​ចិត្ត​។

មែនហើយ បាប​ជា​អំពើអាក្រក់ តែ​បុគ្គល​មិន​គួរ​មើលងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណាមិញ​បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។

ចំណែកឯ​បុគ្គល​ដែល​ខ្លាច​បាប​រមែង​ចៀសវាង​នូវ​បាប​ទាំងឡាយ ដូច​ពាណិជ្ជ ដែល​មានទ្រព្យ​មហាសាល តែ​មាន​គ្នា​តិច ព្រោះ​ខ្លាចក្រែង​អ្នកមាន​ចិត្ត​មិន​ស្មោះ​ប្រព្រឹត្ត​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ ឬ​ប្រៀប​ដូច​បុរស​ប្រាថ្នា​រស់​ដោយ​មិន​ពាល់​ថ្នាំ​ពិស​ក៏​ដូច្នោះ​ដែរ ។

ពិត​ហើយ​បើ​បាតដៃ​មិន​មាន​ដំបៅ​ទេ បុគ្គល​គប្បី​កាន់​យក​ថ្នាំ​ពិស​ដោយ​ដៃ​បាន ហើយ​ថ្នាំ​ពិស​នោះ​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​បាតដៃ​ដែល​គ្មាន​ដំបៅ​បាន​ឡើយ យ៉ាងណាមិញ​បាប​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ក៏​យ៉ាងនោះ​ដែរ ។

តាម​ពុទ្ធភាសិត​បាន​ត្រាស់​ថា បុគ្គល​ណា​ជា​អ្នក​ធ្វើបាប​កម្ម ទោះជា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​អាកាស​ក្តី នៅ​កណ្តាល​សមុទ្រ ទៅ​សម្ងំ​នៅ​ក្នុង​រូងភ្នំ​ក្តី ក៏​មិន​អាច​រួច​ចាក​អំពើអាក្រក់​នោះ​បាន​ឡើយ ព្រោះ​គ្មាន​ភូមិ ប្រទេស​ណា​ដែល​បុគ្គល​បាប​នេះ​ឋិត​នៅ​ហើយ អាច​រួច​ចាក​បាបកម្ម​បាន​ទេ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ