ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សន្និសីទកាសែត ​ក្រោយ​ទទួលលទ្ធផល​ផ្លូវការ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សន្និសីទកាសែត ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ផ្លូវការ ពី​ការ​បោះ​ឆ្នោត​២៩ ខែកក្កដា លោក​សួ​ស យ៉ា​រ៉ា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​បាន​ទទួល​សំឡេង​ជាង​៧៦%…

រាជធានី​ភ្នំពេញ ៖ បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សន្និសីទកាសែត ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ផ្លូវការ ពី​ការ​បោះ​ឆ្នោត​២៩ ខែកក្កដា លោក​សួ​ស យ៉ា​រ៉ា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​បាន​ទទួល​សំឡេង​ជាង​៧៦% និង​ទទួល​បាន​អាសនៈ​១២៥ ក្នុង​រដ្ឋសភា ។

មានការ​គាំទ្រ​ពី​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​បាន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ។ លោក​ថា មាន​ប្រទេស​ក្រៅ និង​ជនជាតិ​បរទេស​មាន​ចំនួន​៣០​ប្រទេស​បាន​គាំទ្រ​ដល់​លទ្ធផល​នេះ ។ លោក​បន្ត​ថា អគ្គលេខាធិការ​គណបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​លោក ស៊ី ជិន​ពីង បាន​អបអរសាទរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​សហការ​ជាមួយ​កម្ពុជា ។

គណបក្ស​ប្រជាធិបតេយ្យ​របស់​ជប៉ុន​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​កម្ពុជា ។ នាយក​រដ្ឋមន្ត្រី​វៀតណាម​ថា ជ័យ​ជំនះ​នេះ​នឹង​បន្ត​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង និង​អាស៊ាន​ទាំងមូល ។ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា បាន​លើក​ឡើង​ថា អបអរសាទរ​ចំពោះ​ការ​បោះ​ឆ្នោត​ទទួល​បាន​ជោគជ័យ ហើយ​ប្រទេស​ថៃ​បន្ត​សហការ​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី ដោយ​កិច្ចសហការ​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែល​រៀបចំ និង​ប្រកាស​ដោយ គជ​ប ។ គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​សម្តេច តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស ។ រាជរដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅ​ពេល​ខាង​មុខ​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។ លោក​បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្រោម​ម្លប់​របស់​ព្រះមហាក្សត្រ ។ ជោគជ័យ​នេះ គឺជា​ការ​បរាជ័យ​មួយ​របស់​មតិ​ក្រុម​អគតិ​ដែល​បាន​រារាំង និង​មិន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​នេះ ។

លោក ឈឹ​ម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​បាន​លើក​ឡើង​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​ដែល​មាន​អង្គការ​ជាង​១០០ បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ការ​បោះ​ឆ្នោត និង​លទ្ធផល​នេះ ។ សហជីព​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​នេះ​ប្រកបដោយ​ជោគជ័យ​មាន​សន្តិសុខ​ល្អ និង​គ្មាន​ហិង្សា ៕

កែសម្រួលដោយ