ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប​ញ្ជូន​ស្ត្រី​ចិន​បើករថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​បញ្ជូន​ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បើករថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ថា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​បញ្ជូន​ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បើករថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ថា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​បាន​ក្លាយជា​សង្ស័យ​​ហើយ​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ YUAN TANG ( ថា​ង យៀន ) អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ជា​អ្នក​បើករថយន្ត​) ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១២ សីហា សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដូច​មានឈ្មោះ​ខាងលើ​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា បើករថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ថា​បាន​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង ដែល​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់ នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ លេខ​៤៥៦ (​មុខ​ផ្ទះ​លេខ​៥៤) ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ ម្នាក់​ឈ្មោះ សា​រុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​៤៦០ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន (​របួសធ្ងន់​) ចំណែក​ម្នាក់​ទៀត​ឈ្មោះ បេ សុភា​ដេ​វីត ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ។

សមត្ថ​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន នគរបាល​បាន​ដកហូត​វត្ថុ​តាង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ ១CL-៧២៤១ (​របស់​ជនសង្ស័យ ) រថយន្ត​ម៉ាក LEXUS RX-300 ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២AN-៩៧៤៥ (​របស់​ស្ត្រី​ចិន​) និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​លាយ​បៃតង
(​បែក​អេ​ក្រង់​ខ្ទេច ) ។

គួរ​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ថា​ជា​ចោរឆក់​ឈ្មោះ សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ឌុ​ប​គ្នា មក​ដល់​ចំណុច​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន និង​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត ឈប់​រថយន្ត​តេ​ទូរស័ព្ទ ចំហរ​កញ្ចក់​ខាង​មុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ​សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​ឈ្មោះ Yuan Tang បាន​សម្រេច រួច​បើក​ម៉ូតូ​គេចខ្លួន​។

ភ្លាម​នោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែល​ជា​ម្ចាស់​ទូរស័ព្ទ បាន​បើករថយន្ត​ដេញ​តាម​បំ​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​ខ្ទាត​ទាំង​មនុស្ស ទាំង​ម៉ូតូ​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ ១២៣ កែង ផ្លូវ​លេខ​៤៥៦ បណ្តាល​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្ត ភាព​ខ្មែរ​-​សូ​វៀត ។ លុះដល់​ម៉ោង​២​និង​៥០​រំលង​អា​ធ្រា​ត្រ​ចូល​ដល់​ថ្ងៃ​ទី​១៣ សីហា ២០១៨ ជនសង្ស័យ​ម្នាក់​ឈ្មោះ បេ សុភា​ដេ​វីត បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ ហើយ​សព​ត្រូវ​តម្កល់​ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សា​រុន ពិសិដ្ឋ រង​របួសធ្ងន់​សន្លប់​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នោះ​ដែរ ។

ស្ត្រីជន​ជាតិចិន​ម្នាក់​នោះ​បាន​និង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ ដែល​នៅ​មិន​ទាន់​សម្រេច​ចោទប្រកាន់​ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ