ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្នាំ ​Paracetamol លេប​ប៉ុនណា​ទើប​មិន​ពុល​ថ្លើម?

5 ឆ្នាំ មុន

ថ្នាំ Paracetamol គឺជា​ប្រភេទ​ថ្នាំ​ក្នុង​ក្រុម Acetaminophen ដែល​វា​ភាគច្រើន​មាននៅ​តាម​ផ្ទះ នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​យើង ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​នានា​ដែល​អាច​កើតឡើង​ដោយ​ហេតុផល​ណាមួយ ។ ក្រៅពី​នេះ​គេ​ក៏​អាច​ប្រើ​ថ្នាំ​នេះ​ដើម្បី​បញ្ចុះ​កម្តៅ​បាន​ដែរ…

ថ្នាំ Paracetamol គឺជា​ប្រភេទ​ថ្នាំ​ក្នុង​ក្រុម Acetaminophen ដែល​វា​ភាគច្រើន​មាននៅ​តាម​ផ្ទះ នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​យើង ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​នានា​ដែល​អាច​កើតឡើង​ដោយ​ហេតុផល​ណាមួយ ។ ក្រៅពី​នេះ​គេ​ក៏​អាច​ប្រើ​ថ្នាំ​នេះ​ដើម្បី​បញ្ចុះ​កម្តៅ​បាន​ដែរ ។ អ្វី​ដែល​ជា​ផល​ល្អ​របស់​វា គឺ​វា​មិន​បង្ក​ជា​ផល​រំខាន​លើ​ការ​ឈឺក្រពះ​ឡើយ ប៉ុន្តែ​បើសិនជា​លេប​វា​ច្រើន​ពេក វា​អាច​បង្ក​ទុក្ខទោស​ដល់​ថ្លើម​បាន ។ ក្នុង​ករណី​ធ្ងន់​វា​អាច​ធ្វើ​ឲ្យ​ខ្សោយ​ថ្លើម​បាន ។

១-របៀប​នៃ​ការ​ប្រើប្រាស់ ៖ បើ​យើង​យក​ក្រដាស​ណែនាំ​នៅ​ក្នុង​ប្រអប់​ថ្នាំ Paracetamol មក​មើល គេ​នឹង​សរសេរ​ថា មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ​ច្រើន​ជាង​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឡើយ​ទោះបីជា​អ្នក​នៅ​តែ​មានការ​ឈឺចាប់ ឬ​មិន​ទាន់​មាន​អារម្មណ៍ល្អ​ក៏​ដោយ ។ ទោះបីជា​អ្នក​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​ដែល​ត្រូវ​បាន​ណែនាំ​ក៏​ដោយ អ្នក​មិន​គួរ​ណា​ប្រើ​វា​ច្រើន​ជាង​១០​ថ្ងៃ​ដើម្បី​បំបាត់​ការ​ឈឺចាប់ ឬ​បី​ថ្ងៃ​សម្រាប់​ការ​ក្តៅខ្លួន​ឡើយ ។ បើសិនជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ត្រូវការ​លេបថ្នាំ​ទៀត ចូរ​ទៅ​ជួប និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

មនុស្ស​ធំ​មិន​គួរ​ណា​ប្រើ​ថ្នាំ Paracetamol ច្រើន​ជាង ៤០០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ។ សម្រាប់​កូន​ក្មេង​វិញ​គឺ​អាស្រ័យ​ទៅ​តាម​អាយុ និង​ទម្ងន់​របស់​គេ ។ សម្រាប់​កម្រិត​នៃ​ការ​ប្រើប្រាស់​ទៅ​តាម​ទម្ងន់​របស់​ក្មេង បើ​អ្នក​មិន​យល់​អាច​សួរ​គ្រូពេទ្យ ឬ​អ្នកលក់​ថ្នាំ​បាន ។

ហេតុផល​ញឹកញាប់​បំផុត​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ច្រើន​តែ​យល់​ច្រឡំ​លើ​ការ​ប្រើ​ប្រាស់៖  លេបថ្នាំ​នេះ ច្រើន​ៗ​ពេក​ក្នុង​ពេល​តែ​ម្តង ។  គម្លាត​នៃ​ការ​ប្រើ ម្តង​ៗ​មិន​ត្រឹម​ត្រូវ។

២-ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ៖ បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង ៣​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​មាន​ជំងឺថ្លើម ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​អ្នក​លេបថ្នាំ Paracetamol​។ ករណី​បែប​នេះ​ទោះបីជា​ប្រើ​ក្នុង​កម្រិត​ណែនាំ​ពី​គ្រូពេទ្យ​ក៏​ដោយ ក៏​វា​អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​បាន​ដែរ ។

សញ្ញា​ព្រមាន​នៃ​ការ​ប្រើប្រាស់​ថ្នាំ Paracetamol លើស​កម្រិត បើសិនជា​អ្នក​គិត​ថា អ្នក​ប្រហែលជា​បាន​លេបថ្នាំ Paracetamol លើស​កម្រិត អ្នក​ប្រហែលជា​មាន​បញ្ហា​ដូច​ខាងក្រោម​នេះ​៖​​ ចង្អោរ មិន​ឃ្លាន​អាហារ ក្អួត បែកញើស និង​​រាករូស ។

អាការ​ទាំង​អស់នេះ​ប្រហែលជា​មិន​ចាប់ផ្តើម​កើត​ក្រោយ​ពី​អ្នក​លេបថ្នាំ​រួច​ឡើយ ។ ដល់​ពេល​អ្នក​សម្គាល់​ឃើញ​អ្វីមួយ​កើតឡើង​ខុស​ប្រក្រតី ថ្លើម​អ្នក​ប្រហែលជា​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ