ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​ទេសចរណ៍​សម្រាប់​រយៈពេល​5​ឆ្នាំខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ បាន​សម្រេច​ជោគជ័យ​នូវ​គោលដៅ​កំណើន​២​ខ្ទង់​របស់​ខ្លួន​គួរ​ជាទី​មោ​ទ​នៈ​។ យ៉ាងនេះ​ក្ដី នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ កម្ពុជា​បាន​បង្ហាញ​នូវ​មហិច្ឆតា​ខ្ពស់​ធ្វើ​យ៉ាងណា ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កើន​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ បាន​សម្រេច​ជោគជ័យ​នូវ​គោលដៅ​កំណើន​២​ខ្ទង់​របស់​ខ្លួន​គួរ​ជាទី​មោ​ទ​នៈ​។ យ៉ាងនេះ​ក្ដី នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ កម្ពុជា​បាន​បង្ហាញ​នូវ​មហិច្ឆតា​ខ្ពស់​ធ្វើ​យ៉ាងណា ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កើន​ថែម​ទៀត ស្រប​តាម​ទស្សនវិស័យ​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន «​កោះសន្ដិភាព​» លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បង្ហាញ​ពី​ទស្សនវិស័យ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ត្រូវធ្វើ​យ៉ាងណា ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កើន​តាម​ផែនការ​ដែល​បាន​គូសវាស​ដោយ​រាជរដ្ឋាភិបាល ប៉ុន្ដែ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន លុះត្រាតែ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ ហើយ​ធ្វើ​ឲ្យ​បាន​ព្រម​ៗ​គ្នា និង​មានការ​ទទួលខុសត្រូវ ព្រោះ​គ្មាន​ជោគជ័យ​ណាមួយ ដោយ​គ្មាន​ការ​ចូលរួម​នោះ​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អាណត្តិ​បន្ត​ទៀត​នេះ ក៏​ដូច​ជា​អាណត្តិ​មុន​ៗ​ដែរ កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន​ទស្សនវិស័យ​ច្បាស់លាស់ ហើយ​មាន​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍ ក៏​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃ​ទៀត ក្នុង​ការ​រួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ៖« រយៈពេល​កន្លង​ទៅ​នេះ វិស័យ​ទេសចរណ៍​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កំណើន​២​ខ្ទង់​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​៥​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​នេះ យើង​ខិតខំ​ធ្វើ​យ៉ាងម៉េច សម្រេច​ឲ្យ​បាន​តាម​ផែនការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​គូសវាស ក្នុង​នោះ​ធ្វើ​យ៉ាងណា នៅ​ឆ្នាំ​២០២០ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កើន​ដល់​៧​លាន​នាក់ ហើយ​ឆ្នាំ​២០២៥ កើន​ដល់​ជាង​១០​លាន​នាក់ និង​ឆ្នាំ​២០៣០ កើន​ដល់​១៥​លាន​នាក់ » ។ ទោះ​យ៉ាងនេះ​ក្ដី ដើម្បី​សម្រេច​គោលដៅ​ខាងលើ​នេះ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« កត្តាចាំបាច់​ណាស់ ប្រទេស​កម្ពុជា​ត្រូវ​មាន​សុខ​សន្តិភាព​ពិតប្រាកដ ហើយ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ពិតជា​ស្រឡាញ់​សន្តិភាព ចង់​រស់នៅ​ដោយ​សុខ​សន្តិភាព ដោយ​ប្រជាពលរដ្ឋ​ផ្តល់​ទំនុកចិត្ត​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា » ។ « ដូច្នេះ បើ​មាន​សន្តិភាព​ហើយ​នោះ វិស័យ​ទេសចរណ៍​នឹង​មានការ​រីក​ចម្រើន ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​មាន​សន្ទុះ​កើនឡើង​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី ។

លោក​បន្ដ​ថា កម្ពុជា​ពោរពេញ​ដោយ​សក្តានុពល​ខាង​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ រួម​ទាំង​ប្រពៃណី ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​កម្ពុជា សុទ្ធ​សឹង​ជា​កត្តា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប៉ុន្ដែ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នោះ យើង​មិន​ភ្លេច​នូវ​ការ​ច្នៃប្រឌិត​រស់​រវើក​ក្នុង​ការ​បង្កើត​ឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ជា​បន្តបន្ទាប់ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« បើ​យើង​អត់​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ​ទេ យើង​នឹង​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ឡើយ ហើយ​ត្រូវ​យល់​ថា អ្វី​ៗ​ក៏​ត្រូវ​គោរព​នូវ​គោលការណ៍​បរិស្ថាន និង​ភាព​បៃតង​ដែរ » ។  លោក ថោ​ង ខុន ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ទស្សនវិស័យ​របស់​ប្រទេស​កម្ពុជា គឺ​ត្រូវ សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ដើម្បី​ប្រកួតប្រជែង​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ផ្តើម​ពី​នោះ ត្រូវ​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​គ្រប់​ទិស​ទី ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​អនុវត្ត​គោលដៅ​បៃតង​ទាំង​៣​យ៉ាង រួម​មាន អគារ​បៃតង​, រស់នៅ​បៃតង និង​ដឹក​ជញ្ជូន​បៃតង ខណៈ​ដែល​គ្រប់​ប្រទេស​បាន​និង​កំពុង​ខិតខំ​អនុវត្ត​គោលដៅ​បៃតង​ទាំង​៣​យ៉ាងនេះ​ឲ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០៥០ ។
យ៉ាងណា​ក៏​ដោយ លោក​បណ្ឌិត ថោ​ង ខុន បាន​អះអាង​ថា ៖« ដើម្បី​សម្រេច​គោលដៅ​ទេសចរណ៍​បាន លុះត្រាតែ​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ ហើយ​ធ្វើ​ឲ្យ​បាន​ព្រម​ៗ​គ្នា និង​មានការ​ទទួលខុសត្រូវ ព្រោះ​គ្មាន​ជោគជ័យ​ណាមួយ ដោយ​គ្មាន​ការ​ចូលរួម​នោះ​ទេ ខណៈ​ដែល​ប្រទេស​កម្ពុជា​យើង​មាន​កត្តា​អំណោយផល​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ គឺ​កត្តា​សន្តិភាព​នោះ​ឯង » ។

សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​បោះ​ជំហាន​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត ដែល​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា កាន់តែ​ដើរតួ​នាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ជាតិ ក្នុង​បរិការណ៍​ដែល​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក កាន់តែ​ស្រួចស្រាល់ ។ ដើម្បី​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៧,០% ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ធន់​នឹង​វិបត្តិ កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ និង​វិធានការ​គន្លឹះ​មុត​ស្រួច​មួយ​ចំនួន​ប្រកបដោយ​ឆន្ទៈ​នយោបាយ​ខ្ពស់ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម និង​បញ្ចៀស​នូវ​ហានិភ័យ​ទាំងឡាយ​ជាយថាហេតុ និង​បន្ត​កែទម្រង់​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ក្រោម​គោលការណ៍ «​បន្ត​រក្សា​សមិទ្ធផល​ចាស់ បង្កើត​សមិទ្ធផល​ថ្មី​» ។

វិស័យ​ទេសចរណ៍​ត្រូវ​បាន​រំពឹង​ថា បន្ត​ងើបឡើង ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស ទេសចរ​ពី​តំបន់​អាស៊ី​, ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​, ការ​លើកទឹកចិត្ត​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ទោះ​យ៉ាងនេះ​ក្តី ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ចំណាយ​ខ្ពស់ នៅ​តែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់ សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យ​នេះ ដើម្បី​បន្ត​តួនាទី​ជា​ជ​ន្ទ​ល់​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ