ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ-កូនអតីតអភិបាលរងខេត្តសៀមរាប ត្រូវជាប់ចោទ…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២​ខែ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​និងស្ថាប័ន​តុលា​ការ​ជួយ​រក​យុត្តិធម៌ ករណី​ភរិយា​អតីត​អភិបាលរង​ខេត្តសៀមរាប​ម្នាក់ បាន​នាំ​គ្នីគ្នា​ចំនួន​៥​នាក់ មក​ព្រួត​វាយ​ដល់​មុខ​បន្ទប់​ជួល រហូត​រលូត​កូន ។ រឿងរ៉ាវ​ខាងលើ…

ខេត្តសៀមរាប ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២​ខែ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​និងស្ថាប័ន​តុលា​ការ​ជួយ​រក​យុត្តិធម៌ ករណី​ភរិយា​អតីត​អភិបាលរង​ខេត្តសៀមរាប​ម្នាក់ បាន​នាំ​គ្នីគ្នា​ចំនួន​៥​នាក់ មក​ព្រួត​វាយ​ដល់​មុខ​បន្ទប់​ជួល រហូត​រលូត​កូន ។ រឿងរ៉ាវ​ខាងលើ ​បាន​កើត​មាន​ជាង​២​ខែ​មក​ហើយ ប៉ុន្តែ​ទើបតែ​បែកធ្លាយ​នៅ​ពេល​នេះ ។

ស្ត្រី​ឈ្មោះ ពេជ្រ ស្រី​នាង រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​រៀបរាប់​ពី​ដំណើរ​សាច់​រឿង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​គ្រួសារ​របស់គាត់​និង​មិត្តភក្តិ បាន​មក​ជួបជុំ​គ្នា​ហូប​បាយ និងចាក់​កូន​ធុងបាស់​១​ច្រៀង​លេង ។ ខណៈ​ពួក​គាត់ច្រៀង​បាន​១​បទ ស្រាប់តែ​ស្ត្រី​ឈ្មោះ កែវ សុខុមអាយុ​៤៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ជួល និង​ជា​ភរិយា​របស់លោក គឹ​ម ឆៃ​ហៀ​ង អតីត​អភិបាលរង​ខេត្តសៀម​រាប បានឱ្យ​គេ​មក​ប្រាប់​ថា កុំ​ចាក់​បាស់​ព្រោះ​វា​រំខាន​ណាស់ ហើយ​គាត់​ក៏​បាន​បិទ​បាស់​ទៅ​វិញ ។

មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​សំឡេងលាន់ឮ​ខ្លាំង​ៗ​ចេញពី​ម្ចាស់ផ្ទះ​ជួល ហើយ​ស្ត្រី​ឈ្មោះកែវ សុខុម ក៏​បាន​ស្រែក​ជេរ​ដៀមដាម​និង​គប់​ស្បែកជើង​ចូល​មក​ក្នុង​បន្ទប់​ជួល​របស់​គាត់ ។ បន្ទាប់​ពី​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​មក ស្ត្រី​ឈ្មោះ កែវ សុខុម ប្រាប់​ថា ឈប់​ជួល​ផ្ទះ​ឱ្យ​គាត់​តទៅ​ទៀត ហើយ និង​បាន​ដេញ​ចេញ​ភ្លាម​ៗ​តែ​ម្តង ខណៈ​ដែល​គាត់​ទើបតែ​បាន​មក​ជួល​ស្នាក់​នៅ​បាន​១៥​ថ្ងៃ​ប៉ុណ្ណោះ ។

បន្ទាប់​មក គាត់​ក៏​បាន​ទាមទារ​ប្រាក់​កក់​ដែលនៅ​សល់ តែ​ម្ចាស់ផ្ទះ​មិន​ព្រមឱ្យ​ទើប​ចេះ​តែ​មានរឿង​ទំនាស់​ពាក្យ​សម្តី​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ រហូតដល់​ស្ត្រី​ឈ្មោះ កែវ សុខុម និង​កូនស្រី ឈ្មោះ ហៀ​ង ស្រី​ណុ​ច ព្រម​ទាំង​បក្ខពួក​៣​នាក់​ទៀត នាំ​គ្នា​មក​វាយ​ទាត់​ធាក់​គាត់​ដល់​បន្ទប់​ជួល បណ្តាលឱ្យ​រង​របួស​និង​រលូត​កូន​ក្នុង​ផ្ទៃ​អាយុ​២​ខែ​តែ​ម្តង​។

ស្ត្រី​រង​គ្រោះ​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ក្រុម​គ្រួសារ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្វាយ​ដង្គំ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​រូប​គាត់​ផង ។ ប៉ុន្តែ ការ​រង់ចាំ​អស់​រយៈពេល​ជិត​២​ខែ​មក​ហើយ​នៅ​មិន​ទាន់​មាន​ពន្លឺ​ពី​សមត្ថកិច្ច​ទៀត ទើបរូប​គាត់​និង​បងប្អូន​សម្រេចចិត្ត​មក​ដាក់​ពាក្យ
បណ្តឹង​នៅ​សាលាដំបូង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែសីហា​កន្លង​ទៅ​នេះ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​ស្នើ​ឱ្យ​តុលាការ​ចាត់ការ​ជន​បង្ក​ទៅ​តាម​ផ្លូវច្បាប់ ។

ទោះជា​យ៉ាងណា ខាង​ក្រុម​គ្រួសារ​ដែល​ត្រូវចោទ​ថា​បាន​លើកគ្នា​មក​វាយ​គេ​ដល់​បន្ទប់​ជួល​នោះ មិន​អាច​ស្វែងរក​ការ​បកស្រាយ​បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​មិន​ចូល ។ ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ផុត​ពី​ដៃ​សមត្ថ​កិ​ច្ទ​ហើយ បើ​ចង់​សួរ សូម​សួរ​ទៅ​ខាង​សាលាដំបូង​ខេត្ត​ទៅ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក យិ​ន ស្រាងអ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​នៅ​ថ្ងៃ​១១ ខែសីហា​ថា សំណុំរឿង​ហ្នឹង​ខាង​លោកទទួល​បាន​ពាក្យបណ្តឹង​ហើយ តែ​អ្នក​មក​ប្តឹង​នោះ​ឃើញ​មាន​តែ​ពាក្យបណ្តឹង ឯ​ឯកសារ​ផ្សេង​ៗនៅ​មិនឃើញ​មាន​ដាក់​មក​តុលាការ​នៅឡើយ​។​លោក​បន្ត​ថា សំណុំរឿង​ហ្នឹង​នៅ​មិន​ទាន់​ដល់​ដៃ​ព្រះរាជអាជ្ញា​ណាមួយ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់មាន​ឯកសារ​ត្រឹមត្រូវ ។

រឿង​ក្តី​អូស​បន្លាយ​ជិត​២​ខែ​មក​ហើយ ដែល​មាន​តែ​តុលាការ​ទេទើ​បរកស​-​ខ្មៅ​ឃើញ ។ មានតែ​​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ប៉ុណ្ណោះ តើ​វា​នឹងទៅ​ជា​បែប​ណា ?

អត្ថបទសរសេរ ដោយ