ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​៥​ប្រភេទ​មិន​ងាយ​នឹង​មានកូន​ទេ

5 ឆ្នាំ មុន

នារី​ដែល​ងាយ​ប្រឈម​មុខ​នឹង​អាការ​ដែល​អត់​មានកូន ។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ ? 1. នៅ​ពេល​ដែល​អ្នក​ធាត់​ហួសកំណត់ នោះ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​អាការ​ដែល​មិន​អាច​មានកូន​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​ទម្ងន់​អ្នក​ស្រក ទើប​អ្នក​អាច​មានកូន​បាន…

នារី​ដែល​ងាយ​ប្រឈម​មុខ​នឹង​អាការ​ដែល​អត់​មានកូន ។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ ?

1. នៅ​ពេល​ដែល​អ្នក​ធាត់​ហួសកំណត់ នោះ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​អាការ​ដែល​មិន​អាច​មានកូន​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​ទម្ងន់​អ្នក​ស្រក ទើប​អ្នក​អាច​មានកូន​បាន ។

2. នៅ​ពេល​ដែល​អ្នក​ស្គម​ពេក ក៏​ពិបាក​មាន​ផ្ទៃពោះ​បាន​សម្រេច​ដែរ ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​អាច​ទទួល​បាន​សារធាតុចិញ្ចឹម នោះ​អ្នក​នឹង​អាច​ឡើង​ទម្ងន់ ហើយ​អាច​មាន​ផ្ទៃពោះ​បាន​សម្រេច​ផង​ដែរ ។

3. មិន​ថា​ស្រី ឬ​ប្រុស​ទេ សុទ្ធតែ​មិន​គួរ​ញ៉ាំ​ស្រា​ទាំងអស់ ព្រោះ​នៅ​ពេល​ដែល​អ្នក​ពិសា​ស្រា​ច្រើន​ហួសកំណត់ នោះ​សុខភាព​អ្នក​នឹង​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​សម្រាប់​ស្នង​ត្រកូល​ផង​ដែរ ។

4. ប្រសិនជា​អ្នកមាន​ទម្លាប់​ពិសារ​កាហ្វេ​លើស​ពី​៣​កែវ​ក្នុង​មួយ​ថ្ងៃ នោះ​អត្រា​នៃ​ការ​អត់​មានកូន​នឹង​ខ្ពស់​ខ្លាំង​ណាស់ ។ ដូចនេះ​មិន​ថា​អ្នក​ញៀន​កាហ្វេ​យ៉ាងណា​ទេ អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ឡើយ ។

5​. ការ​ជក់បារី​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​ផង​ដែរ ព្រោះ​វា​បាន​សម្រាប់​ស្ពែម៉ាតូសូអ៊ីត​របស់​បុរស និង​មេជី​វិត​ញី​របស់​នារី​អស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​បង្ក​កំណើត​ខ្លាំង​ណាស់ ។ ដូចនេះ​បើ​អ្នក​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​កុំ​ធ្វើ​ជានា​រី​៥​ប្រភេទ​នេះ​ឲ្យ​សោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ