ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញម៉ូតូសង្ស័យ​ ឃាត់ម្ចាស់ដើម្បីឆែកឆេរមើល បែក​ធ្លាយខ្ទេច (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៩​កញ្ចប់​តូច និង​ដែក​ឆ្កឹះ​សោ​ម៉ូតូ​មួយ​ចំនួន​ដែល​ជនសង្ស័យ​លាក់​ក្នុង​កាបូបស្ពាយ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះធ្វើឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ​សីហា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១០១១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៩​កញ្ចប់​តូច និង​ដែក​ឆ្កឹះ​សោ​ម៉ូតូ​មួយ​ចំនួន​ដែល​ជនសង្ស័យ​លាក់​ក្នុង​កាបូបស្ពាយ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះធ្វើឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ​សីហា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១០១១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សុខ នី ហៅ​យួន អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ហួរ សិលា ហៅ​ឡា អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្លូវលំ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កម្លាំង​នគរ​ប៉ុស្តិ៍​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​នៅ​កន្លែង​លាង​ម៉ូតូ ដោយ​ឃើញ​ម៉ូតូ​ជនសង្ស័យ​ប្រភេទ​ម៉ូតូ​ធុន​ធំ ពណ៌​ខៀវ​លាយ​ខ្មៅ មាន​ស្លាក​លេខ​ខុស​ប្រក្រតី ពេល​នោះ​កម្លាំង​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ឯកសារ ស្រាប់
តែ​ក្នុង​កាបូប​ជនសង្ស័យ​ឃើញ​មាន​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ និង​ដែក​កាច់​សម្រាប់​ក​ម៉ូតូ ព្រមទាំង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៩​កញ្ចប់​ថង់​តូច​នៅ​ជាប់​ខ្លួន ក៏​ឃាត់​ខ្លួនជនសង្ស័យទាំង​​២នាក់​តែ​ម្តង​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​កម្លាំង​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ