ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ ចែក​អំណោយ​ដល់​ជន​ក្រី​ក្រ​ កុមារ​កំ​ព្រា​ និង​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​៥​ មេសា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​បរិ​វេណ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ហៅ​វត្ត​ព្រែក​ហូរ​ លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ អគ្គ​នាយិ​កា​ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​ និង​ជា​តំណាង​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ រួម​ជាមួយ​ព្រះ​គ្រូ​ឋាន​ចារី​ អ៊ុក​ ថុល​ ព្រះ​ធម្ម​ធរ​អនុ​គណ​ក្រុង​តា​ខ្មៅ​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ហូរ​ បា​ន​រៀប​ចំ​អំណោយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ចែក​ជូន​

ខេត្ត​កណ្តាល​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​៥​ មេសា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​បរិ​វេណ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ហៅ​វត្ត​ព្រែក​ហូរ​ លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ អគ្គ​នាយិ​កា​ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​ និង​ជា​តំណាង​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ រួម​ជាមួយ​ព្រះ​គ្រូ​ឋាន​ចារី​ អ៊ុក​ ថុល​ ព្រះ​ធម្ម​ធរ​អនុ​គណ​ក្រុង​តា​ខ្មៅ​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ហូរ​ បា​ន​រៀប​ចំ​អំណោយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ចែក​ជូន​ដល់​កុមា​រ​កំព្រា​ អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ និង​ជន​ក្រី​ក្រ​សរុប​ចំនួន​៩៧​នាក់​ ។

ក្នុង​នោះ​សង្កាត់​ព្រែក​ហូរ​៤៧​នាក់​ និង​សង្កាត់​តា​ក្តុល​ចំនួន​៥០​នាក់​ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​ ដែល​អំណោយ​ទាំង​នេះ​ជា​ទេយ្យ​ទាន​របស់​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ហូរ​ និង​លោក​ជំទាវ​​ឧក​ញ៉ា​​សៀង​ ចាន់​ហេង​​ ។ អញ្ជើញ​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ពិធី​នោះ​រួម​មាន​ លោក​ជុន​ សុជាតិ​ ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​តា​ខ្មៅ​ លោក​ស្រី​គង់​ សា​រី​យ៉ា​ នាយិ​កា​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ លោក​ លោក​ស្រី​ជា​សប្បុ​រស​ជន​ ក្រុម​ប្រឹក្សា​សង្កាត់​ព្រែក​ហូរ​ និង​សង្កាត់​តា​ក្តុល​ ព្រះ​សង្ឃ​ ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ផង​ដែរ​ ។

ក្នុង​មតិ​ស្វា​គមន៍​ លោក​ជុន​ សុ​ជាតិ​ បាន​សម្តែង​នូវ​អំណរ​គុណ​ និង​អរ​គុណ​​ចំពោះ​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ ហៅ​វត្ត​ព្រែក​ហូរ​ ព្រម​ទាំង​លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ ដែល​បាន​ចំណាយ​ធន​ធាន​ផ្ទាល់​ខ្លួន​ និង​ពេល​វេលា​ មក​រួម​ចំណែក​ចែក​រំលែក​នូវ​ការ​លំបាក​ដល់​ជន​ងាយ​រង​គ្រោះ​នា​ឱកាស​ដ៏​ថ្លៃ​ថ្លា​នេះ​ ។ ​​លោក​បាន​ប្រគេន​ពរ​ចំពោះ​ព្រះ​សង្ឃ​ ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​ហូរ​ និង​ជូន​ពរ​ជ័យ​​លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ សូម​សម​ប្រកប​នូវ​ពុទ្ធ​ពរ​ទាំង​​៤​ប្រការ​គឺ​ ៈ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ជំទាវ​ឧក​ញ៉ា​    សៀង​ ចាន់​ហេង​ បាន​ឱ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ការ​លំបាក​របស់​កុមារ​កំព្រា​ អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ និង​ជន​ក្រី​ក្រ​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​តោក​យ៉ាក​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​ និង​ជា​ពិសេស​ដោយ​មើល​ឃើញ​នូវ​ការ​លំបាក​គ្រប់​បែប​យ៉ាង​ ទាំង​ការ​ហូប​ចុក​ និង​ការ​រស់​នៅ​ ទើប​លោក​ជំទាវ​ឧក​ញ៉ា​ ព្រម​ទាំង​ព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​ព្រែក​ហូរ​ បាន​រៀប​ចំ​នូវ​ជំនួយ​ជា​ម្ហូប​អាហារ​ គ្រឿង​ឧប​ភោគ​បរិ​ភោគ​ និង​ថវិកា​ ដើម្បី​យក​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នា​ពេល​នេះ​ ។ លោក​ជំ​ទាវ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ថ្វី​បើ​អំណោយ​ទាំង​នេះ​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​កុមារ​កំព្រា​ បង​ប្អូន​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ និង​ជន​ក្រី​ក្រ​ទាំង​អស់​នោះ​ក៏​ដោយ​ តែ​នេះ​ក៏​ជា​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ​ ។ ​

លោក​ជំទាវ​​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ជា​ជន​ងាយ​រង​គ្រោះ​ទាំង​អស់​ ត្រូវ​តស៊ូ​ក្នុង​ឆាក​ជីវិត​ដើម្បី​រស់​រាន​ក្នុង​ភាព​ថ្លៃ​ថ្នូរ​ បើ​ទោះ​ជា​ពេល​នេះ​បង​ប្អូន​ទាំង​អស់​ជួប​នូវ​ការ​លំបាក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ សូម​មេ​ត្តា​តាំង​ស្មារតី​កុំ​អស់​សង្ឃឹម​ ត្រូវ​តស៊ូ​ជម្នះ​រាល់​ឧប​សគ្គ​ និង​ការ​លំបាក​ទាំង​ឡាយ​ ហើយ​ថែ​រក្សា​សុខ​ភាព​ឱ្យ​បាន​ល្អ​ ដើម្បី​គិត​គូ​រ​អំពី​បញ្ហា​ការ​រក​ទទួ​ល​ទាន​ចិញ្ចឹម​ជីវិត​ និង​ក្រុម​គ្រួសារ​ប្រកប​ដោយ​សុភ​មង្គល​ ។អំណោយ​ដែល​ចែក​ជូន​នា​ឱកាស​នោះ​គឺ​​ម្នាក់ៗ​ទទួល​បាន​ អង្ករ​១០​គី​ឡូ​ក្រាម​ សម្ភារ​​​ប្រើ​ប្រាស់​១៥​មុខ​ មី​១០​កញ្ចប់​ ស្ករ​ស​១​គី​ឡូ​ក្រាម​ តែ​២​កញ្ចប់​ និង​ថវិ​កា​​ចំនួន​២​ម៉ឺន​រៀល​ ៕