ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​​ចុះឡើង​ៗស្ងួន​បាន​ខ្លួននួន​ល្អង លុះ​នាង​មាន​ផ្ទៃពោះ​៥​ខែ​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មាន​ស្នេហា​ឆក់កណ្តៀត​មួយ​ ​ក្លាយ​ទៅជា​ការ​ប្តឹងប្តល់​សមត្ថកិច្ចពី​នារី​ម្នាក់ ខណៈ​បុរស​​គូស្នេហ៍​​ដោះ​ដៃ​គេចខ្លួន​ទៅ​ធ្វើ​ការងារ​នៅ​​​ព្រះ​សីហ​នុបាត់​ ។ នាង​ក៏​ជិះ​ម៉ូតូឌុប​ទៅ​​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ហៅ​បុរស​​​ហេងស៊យ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​ក្នុង​ផ្ទៃរបស់​នាង ។…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មាន​ស្នេហា​ឆក់កណ្តៀត​មួយ​ ​ក្លាយ​ទៅជា​ការ​ប្តឹងប្តល់​សមត្ថកិច្ចពី​នារី​ម្នាក់ ខណៈ​បុរស​​គូស្នេហ៍​​ដោះ​ដៃ​គេចខ្លួន​ទៅ​ធ្វើ​ការងារ​នៅ​​​ព្រះ​សីហ​នុបាត់​ ។ នាង​ក៏​ជិះ​ម៉ូតូឌុប​ទៅ​​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ហៅ​បុរស​​​ហេងស៊យ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​ក្នុង​ផ្ទៃរបស់​នាង ។ ការ​ដាក់​ពាក្យបណ្តឹង​នេះ កើត​​ឡើង​កាលពី​​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាង​លើ​​អាយុ​១៩​ឆ្នាំ ​រស់នៅ​ក្នុង​ស្រុក​សាលា​ក្រៅ ចំណែក​បុរស​​​​ជាប់​ចោទ​ឈ្មោះ វី​រៈ អាយុ​២២​ឆ្នាំ បាន​យក​នាង​មក​រស់នៅ​ក្នុងផ្ទះ​រប​ស់​ខ្លួន​នៅ​ក្នុងភូមិ-​ឃុំ​ជាមួយ​គ្នា ។

បើ​តាម​នាងរងគ្រោះ​​រៀបរាប់​ថា កាលពី​ជាង​៥​ខែ​មុន​នាង​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ឆ្នាំង មក​ស្នាក់​​នៅ​ធ្វើការ​ស៊ីឈ្នួល​កាច់​ពោត​ឱ្យ​ថៅកែ​ម្នាក់​នៅ​ក្បែរ​ផ្ទះ​បុរស​ខាងលើ លុះ​ក្រោយ​មក​​ក៏​ស្គាល់គ្នា ហើយ​បុរស​នេះ​​ឌុ​ប​នាង​ទៅ​ដើរ​លេង​នៅក្នុង​ក្រុងប៉ៃលិន ។ ក្រោយមក ពួក​​គេ​ទាំង​២​នាក់ក៏​រួមរស់​ជាមួយ​គ្នា​​ដោយ​មិន​បាន​រៀប​ការ​ឬ​សែនព្រេន​អ្វី​ទេ គឺធ្វើ​ជា​ប្តី​ប្រពន្ធ​តែម្តង ។ ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ប្រុស​មិន​ពេញចិត្ត​នឹង​រូប​នាងទេ ទោះនាង​មាន​ផ្ទៃ​ពោះ​៥​ខែទៅ​ហើយ ទើប​នាង​បង្ខំចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹងដើម្បី​ឱ្យ​ហៅមក​ទទួល​ខុស​ត្រូវ​​ចំពោះ​កូន​ក្នុង​ផ្ទៃ​របស់​នាង ។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នាង​គ្មាន​អ្វី​ទីពឹង​នោះ​ទេ មាន​ឪពុក​ម្តាយ​ដែរតែ​ពួក​គាត់​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​គាត់​ក៏​​ដេញ​នាង​ចេញពីផ្ទះ​ទៀត ដោយ​មិន​ទទួលស្គាល់​ជា​កូន​​នោះ​ឡើយ ។ នាង​មិនដឹង​ជា​គិត​យ៉ាងណា​នោះ​ទេ ព្រោះ​ឥឡូវនេះ​កូន​នៅ​ក្នុង​ពោះ​៥​ខែ​ទៅ​ហើយ ស្រាប់តែ​ប្តី​រត់គេចខ្លួន​ទៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​បាត់​ទៀត នាង​មិន​ចង់​ទាមទារ​អ្វី​ច្រើន​ទេ គ្រាន់តែ​ឱ្យ​រូបគេ​មក​ដោះស្រាយ​ផ្តល់​ថ្លៃ​សំណង រួច​ចង់ទៅ​ណា​ក៏​នាង​មិន​ឃាត់​ដែរ ។

ពាក់ព័ន្ធ​ករណី​​នេះ លោក សេ​ម សុផល បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ខាងលើ​ហើយ និង​កំពុង​ហៅ​បុរស​ជាប់ចោទ​ឱ្យ​ប្រញាប់​មក​ទទួលខុសត្រូវ ផ្តល់​អាហារកិច្ច​ដល់​ទារក​ដែល​នឹង​កើត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ