ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ! វិះ​អស់​ជីវិត​ព្រោះ​ប្រលែង​លេង​នឹង​ផ្ទាំង​ថ្ម​ចោត​ខ្ពស់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា «Pedra da Gávea» ជា​ផ្ទាំង​ថ្ម​ចោត​ជាទី​ពេញ​និយម​របស់​អ្នកទេសចរ​បង្ហាញ​ពី​ភាព​ក្លាហាន​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយ​ការ​ថត​តោង​សំយុង​ខ្លួន ។​ ​ជាក់ស្តែង​អ្នកទេសចរ​ម្នាក់​វិះ​អស់​ជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ព្រោះតែ​ប្រលែង​លេង​នឹង​ដុំ​ថ្ម​ដ៏​គ្រោះថ្នាក់​នោះ ។​…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា «Pedra da Gávea» ជា​ផ្ទាំង​ថ្ម​ចោត​ជាទី​ពេញ​និយម​របស់​អ្នកទេសចរ​បង្ហាញ​ពី​ភាព​ក្លាហាន​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយ​ការ​ថត​តោង​សំយុង​ខ្លួន ។​

​ជាក់ស្តែង​អ្នកទេសចរ​ម្នាក់​វិះ​អស់​ជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ព្រោះតែ​ប្រលែង​លេង​នឹង​ដុំ​ថ្ម​ដ៏​គ្រោះថ្នាក់​នោះ ។​

​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញ​អ្នកទេសចរ​មាឌ​មាំ​ម្នាក់​នោះ​ព្យួរ​ខ្លួន​សំយុង​ចុះ​ក្រោម​រហូត​ខ្សោះ​កម្លាំង​តោង​ឡើង​មក​ខាងលើ​ដុំ​ថ្ម​វិញ ។ គេ​ស្ទើរតែ​អស់​ជីវិត​បើ​កុំ​តែ​ត្រូវ​បាន​មិត្តភក្ដិ​២​នាក់​ជួយ​ទាញ​ឡើង​មក​លើ​វិញ​បាន ។

​ផ្ទាំង​ថ្ម​«Pedra da Gávea» ជាទី​តាំង​ទេសចរណ៍​ដ៏​ល្បី​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​សុ​ី​ល ស្ថិត​នៅ​លើ​កំពូលភ្នំ​«Serra do Mar» មាន​កម្ពស់​៨៨៤​ម៉ែត្រ​ពី​កម្រិត​នីវ៉ូទឹក​សមុទ្រ ។​

​ទីតាំង​ដ៏​ខ្ពស់​នេះ​រំលេច​ដោយ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​ពេញ​និយម​សម្រាប់​អ្នកក្លាហាន​តោង​សំយុង​ខ្លួន​ពី​ទី​ខ្ពស់ ពោរពេញ​ដោយ​ភាព​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ