ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ឃាតក​លាក់​មុខ​មែន តែ​១​ថ្ងៃ​សោះ​ឆក់​យក​ជីវិត​មនុស្ស​ដល់​ទៅ​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​១២​លើក​(​យប់​៩​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​៥​នាក់​(​ស្រី​ម្នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​១២​លើក​(​យប់​៩​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​៥​នាក់​(​ស្រី​ម្នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៦​លើក​ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​២​នាក់​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធ​១​លើក ។ សរុប​ស្លាប់​៦​នាក់ ៖ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​ទាំង​៦​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​៣​លើក​, ម៉ូតូ និង​រថយន្ត​តូច​៥​លើក​ស្លាប់​៣​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​គោ​យន្ត​១​លើក ស្លាប់​ម្នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៣​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​១៥​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង​, ថ្មើរជើង​ម្នាក់ ។

យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៦​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​៦​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ស្ពឺ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់​, កោះកុង​១​លើក ស្លាប់​ស្រី​២​នាក់ របួស​ស្រី​ម្នាក់​, ព្រះ​វិហារ​១​លើកស្លា​ប់ម្នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​ម្នាក់ ។

លទ្ធផល​ត្រួតពិនិត្យ ៖ មធ្យោបាយ​ចូល​គោលដៅ​៨៨៨​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​១០៥​គ្រឿង (​ម៉ូតូ​៦៧%), អប់រំ​៤៥​គ្រឿង​(​ម៉ូតូ​៤៣​គ្រឿង​), មធ្យោបាយ​ពិន័យ​៦០​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់ ៖ បាន​ចុះ​អនុវត្ត​ចំនួន​៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៧៥​គ្រឿង​, អប់រំ​៣៦​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៦​គ្រឿង​(​អត់​មួក​២៤​គ្រឿង​, អត់​កញ្ចក់​១៧​គ្រឿង និង​ផ្សេង​ៗ៥​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ