ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​មិត្តភក្តិ​ទើប​ស្គាល់​បើក​រត់ ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៦ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៦ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​លួច​រថយន្ត​ពី​មិត្តភក្តិ​ទើប​ស្គាល់​បើក​រត់ ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​សង្ស័យ​ធ្វើការ​ដេញ​តាម​ឃាត់ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​”​លួច និង​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៥ សីហា ២០១៨ តាម​មាត្រា​៣៥៣-៣៥៦ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។

ជន​ត្រូវ​ចោទ​មានឈ្មោះ ភិន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយ​ទៀប ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។ ជន​រង​គ្រោះ​មានឈ្មោះ ផា​ន់ ណា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។ លោក មាន សំណាង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​បាន​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0621 និង​ម៉ូតូ​ម៉ាក​សង់​០១៨ មួយ​គ្រឿង​ក៏​ហៅ​សួរនាំ តែ​ភ្លាម​នោះ​ក៏​នាំ​គ្នា​បើករថយន្ត និង ម៉ូតូ​គេចខ្លួន​បាត់ ទើប​កម្លាំង​ដេញ​តាម​រហូត​ដល់​ផ្សារ​ថ្នល់ទទឹង ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ភិន សីហា នៅ​ក្នុង​រថយន្ត​មាន​វត្ថុ​តាង​សោ​ខ្សៀ​០១ ដែក​សំប៉ែត​សម្រាប់​កាច់​សោ​០១ ដែក​ឆ្កឹះ​សោ​។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ភិន សីហា បាន​សារភាព​ថា ខ្លួន​បាន​ខ្ចី​រថយន្ត​ពី​ឈ្មោះ ផា​ន់ ណា ភេទ​ប្រុស​អាយុ ប្រហែល​៣៥​ឆ្នាំ នៅ​ខាង​មុខ​ណា​ហ្គា​ភ្នំពេញ វេលា​ម៉ោង​០១​រំលង​អា​ធ្រា​ត្រ​។ ពេល​នោះ​ខ្លួន​បាន​បើករថយន្ត​តែ​ម្នាក់ឯង​ហើយ​ឈ្មោះ វុ​ធ ជិះ​ម៉ូតូ​ម៉ាក​សង់​០១៨ ម្នាក់ឯង​ដែរ តាម​ឡាន​ពីក្រោយ​ជិះ​ឈប់​ៗ រហូត​ដល់​ចំណុច​កើតហេតុ​។ កន្លង​មក​ជនសង្ស័យ​ឈ្មោះ ភិន សីហា ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ជាង​១​ឆ្នាំ​ហើយ និង​ឈ្មោះ ផា​ន់ ណា ឈ្មោះ វុ​ធ ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា នៅ​តាម​ផ្ទះសំណាក់​មិន​ចាំ​ឈ្មោះ​ម្តុំ​ទួល​សង្កែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ