ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​កំព្រា​៣​រូប​ទីបំផុត​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ន​ង ទុ​ណ្ណា​រី ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អូរ​រាំង បាន​ដឹកនាំ​សមាជិក សមាជិកា ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផ្តល់​ជូន​កូនកំព្រា​ចំនួន​៣​នាក់…

ខេត្តមណ្ឌលគិរី ៖ លោក ន​ង ទុ​ណ្ណា​រី ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អូរ​រាំង បាន​ដឹកនាំ​សមាជិក សមាជិកា ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​មួយ​ចំនួន​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផ្តល់​ជូន​កូនកំព្រា​ចំនួន​៣​នាក់ (​ឪពុក​ម្តាយ​ស្លាប់​) រស់នៅ​ក្រុម​រកា ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨​។

លោក ន​ង ទុ​ណ្ណា​រី បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដែល​ជា​និច្ចកាល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​តែងតែ​ចុះ​សួរ​សុខ​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជន​ចាស់ជរា ជន​ពិកា និង​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

ជាក់ស្តែង កូនកំព្រា​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ វី​ន ស្រី​នី​ន អាយុ​១៤​ឆ្នាំ ២-​ឈ្មោះ វី​ន ស្រី​ឃី​ន អាយុ​៩​ឆ្នាំ និង​៣- ឈ្មោះ​វី​ន ស្រី​មឺ​យ អាយុ​៤​ឆ្នាំ រស់នៅ​ក្រុម​រកា ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង នា​ពេល​នេះ ទទួល​បាន​អំណោយ​មនុស្សធម៌​មួយ​ចំនួន​រួម​មាន អង្ករ​៦០​គីឡូក្រាម ឃី​ត​១​កញ្ចប់ និង​ថវិកា​២៤៥.០០០​រៀល​ផង​ដែរ​៕