ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​6​ខែ កម្ពុជា នាំ​ចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​5​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​របស់​កម្ពុជា​សម្រេច​បាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​នេះ ដែល​មាន​កំណើន​ប្រមាណ​៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំ​ចេញ នាំ​ចូល​នៃ​ក្រសួងពាណិជ្ជកម្ម ។…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​របស់​កម្ពុជា​សម្រេច​បាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​នេះ ដែល​មាន​កំណើន​ប្រមាណ​៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំ​ចេញ នាំ​ចូល​នៃ​ក្រសួងពាណិជ្ជកម្ម ។

របាយការណ៍​បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​១ សីហា ថា គិត​ត្រឹម​រយៈពេល​មួយ​ឆមាស​ឆ្នាំ​២០១៨ ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៥,៧០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន ។

លោក កាំ​ង ម៉ូ​នី​កា អគ្គ​ល​ខា​ធិ​ការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទំនិញ​នាំ​ចេញ​សំខាន់​ៗ​ពី​កម្ពុជា រួម​មាន ផលិតផល​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​អង្ករ ជាដើម ។ ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា មាន​ដូច​ជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប កា​ណា​ដា និង​ជប៉ុន ។​ល​។
លោក​បន្ត​ថា ៖« ទីផ្សារ​នាំ​ចេញ និង​ការ​បញ្ជា​ទិញ​ផលិតផល​ក្នុង​វិស័យ​នេះ​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ ហើយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ មិន​ទាន់​មាន​ឥទ្ធិពល​ដល់​ការ​បញ្ជា​ទិញ​នោះ​ទេ » ។

ប្រធាន​នាយកដ្ឋាន​នាំ​ចេញ នាំ​ចូល​នៃ​ក្រសួងពាណិជ្ជកម្ម លោក ហូ ស៊ី​យ៉ុ​ង បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ការ​បញ្ជា​ទិញ​ពេញ​មួយ​ឆ្នាំ​២០១៨​នេះ អាច​កើនឡើង​ក្នុង​រង្វង់​ជាង​១០% ក្នុង​នោះ​មាន​ម៉ាក​ល្បី​ៗ​ទូ​ទាំង​ពិភពលោក រួម​មាន អា​ឌី​ដាស (Addidas) និង​ហាស​អេ​ន​អឹ​ម (H&M) ជាដើម បាន​កើនឡើង​ពី​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ។ លោក​បន្ត​ថា ៖« ការ​បញ្ជា​ទិញ ក៏​ដូច​ជា​ការ​នាំ​ចេញ​របស់​កម្ពុជា នឹង​នៅ​តែ​ល្អ​ប្រសើរ​ថែម​ទៀត បើ​ទោះបីជា​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់ ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ ពិសេស​ស្ថានភាព​នយោបាយ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ