ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​អត់​គ្រូពេទ្យ​ម្នាក់​​ចាក់​ថ្នាំ​ចម្លង​អេ​ដស៍…ឥឡូវសំណុំរឿង​ដល់ណាហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨​ សីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ព្រហ្ម​ទ័​ណ្ឌ​ដែល​ប្ដឹង​សារទុក្ខ​ដោយ​អតីត​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ដែល​បាន​បង្ក​ការ​ចម្លង​មេរោគ​ដល់​អ្នក​ភូមិ​សង្កែ​ប្រមាណ​១២២​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨​ សីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ព្រហ្ម​ទ័​ណ្ឌ​ដែល​ប្ដឹង​សារទុក្ខ​ដោយ​អតីត​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ដែល​បាន​បង្ក​ការ​ចម្លង​មេរោគ​ដល់​អ្នក​ភូមិ​សង្កែ​ប្រមាណ​១២២​នាក់ ជន​រូប​នេះ​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​ដេ​ស៍​ទៅ​អ្នក​ដទៃ តាម​មាត្រា​១៨ និង​មាត្រា​៥០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​។

បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន បាន​ធ្វើ​ឡើង​ក្រោយ​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ដែល​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈពេល​២៥​ឆ្នាំ ។ ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​ខេត្តបាត់ដំបង​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​យ៉ែ​ម ជ្រិ​ន ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​អោយ​បង់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល​។ បន្ទាប់​មក​ជនជាប់ចោទ​បាន​ប្ដឹង​ឧទ្ធរណ៍​និង​ស្នើ​អោយ​សាលាឧទ្ធរណ៍​បន្ធូ​បន្ថយទោស​។

នៅ​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១៧​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ទោស​លោក​យ៉ែ​ម ជ្រិ​ន ឲ្យ​នៅ​ដដែល ទើប​ជន​ត្រូវ​ចោទ​បាន​ប្ដឹង​សារទុក្ខ​ឡើង​ទៅ​តុលាការ​កំពូល ហើយ​តុលាការ​កំពូល​នឹង​បើក​សវនាការ​រឿង​ក្ដី​នេះ​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ៕

កែសម្រួលដោយ